នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តល់ថវិការ ទៅដល់សមត្ថកិច្ច ដែលរងរបួសបែកក្បាល ដោយសារតែប្រជាពលរដ្ឋផ្ទុះអំពើហិង្សា បិទផ្លូវជាតិលេខ៤ និងបានយកដុំថ្មគប់នោះ នូវទឹកប្រាក់ម្នាក់ចំនួន…..

គួររំលឹកផងដែរថា​ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩​ម្សិលមិញនេះ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ស្ថិតក្នុង ស្រុកព្រៃនប់ ត្រូវបានប្រជាពលរដ្ឋជាច្រើន គ្រួសារ បាននាំគ្នាធ្វើការតវ៉ា ដោយបានកាប់ដេីមឈេី​ មកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យមានការកកស្ទះ​ មួយស្របក់ ទេីប សមត្ថកិច្ចក៏បានចុះមកធ្វើការ អន្តរាគមន៍ ភ្លាមៗ ផងដែរ ។

ហេតុការណ៍យកគល់ឈើ ឬមែកឈើមកដាក់របាំងបិទផ្លូវនេះ ដោយសារតែ​ប្រជាពលរដ្ឋ​ទាំងនោះបានទៅសង់ខ្ទមលើដីលោក ជុំ សាវុធ ដែលតុលាការបានសម្រេចឲ្យឈ្នះនាពេលកន្លងទៅ។​ ដោយឡែក​នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ​ ប្រជាពលរដ្ឋ​ទាំង​នោះ​ ក៏បាន​ធ្វេីការ​តវ៉ា​ជាលេីកទី២​ ដោយមានការ​យកដុំថ្ម និងមែកឈើ​ ទៅដាក់បិទផ្លូវជាតិ​ បង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង​ ។

ពេលដែលកម្លាំង​សមត្ថកិច្ច​ និងប្រជាការពារ​ បានចុះទៅសម្របសម្រួល ក៏បាន​កេីតជា​អំពេី​ហិង្សា​​ ដោយមានការគុំដុំថ្ម បណ្ដាលឲ្យមន្ដ្រីនគរបាលចំនួន​ ៤នាក់ និងប្រជាការពារចំនួន​ ២នាក់ទៀត បានទទួលរងរបួសបែកក្បាល ក្នុង​នោះ​ដែរ​ ក៏មានរថយន្តចំនួន​ ៣គ្រឿង បានរងការខូចខាតផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានការ​បញ្ជាក់ឲ្យដឹងថា ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានកងកម្លាំងរងរបួសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន តាមរយៈលោកផ្ទាល់ បានឧបត្ថម្ភថវិកាដល់មន្ដ្រីនគរបាល ដែលរងរបួស ម្នាក់ៗ១លានរៀល និងប្រជាការពារម្នាក់ៗ៥០ម៉ឺនរៀល។

មកដល់ពេលនេះ​ មានមនុស្ស​ចំនួន​ ៦នាក់ហេីយ​ ដែលត្រូវ​បាន​សមត្ថកិច្ច​ បានចាប់ខ្លួន​ ខណៈឃាត់ខ្លួន​ ២នាក់​ កាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ បានចាត់ទុកថា​ នេះជាបទល្មើសព្រហ្មទណ្ឌ​ ដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។

For More Videos Amazing