សូមជួយស៊ែរផងបងប្អូន! នៅពីក្រោយភាពសប្បាយរីករាយ របស់តារាធុងប៉េត្រូ គឺមានរឿងទឹកភ្នែកជាច្រេីនដែរបងប្អូនមិនបានដឹង សូមបងប្អូនស្ដាប់រឿងគាត់អោយចប់ នោះបងប្អូននឹងយល់ពីការលំបាករបស់គាត់…(មានវីដេអូ)

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បងស្រីអូន បានបង្ហោះសារ លាយឡំជាមួយវីដេអូដ៏សែនក្ដុកក្ដួលចិត្ដ ដែលតារាធុងប៉េត្រូ ដ៏កំពុងតែល្បីឈ្មោះបានបង្ហាញពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន ដោយបាននិយាយរៀបរាប់ទាំងទឹកភ្នែក ដែលបងស្រីអូន បានសរសេរប្រាប់ឱ្យដឹងថា៖

”នៅពីក្រោយភាពសប្បាយរីករាយរបស់តារាធុងប៉េត្រូគឺមានរឿងទឹកភ្នែកជាច្រេីនដែរបងប្អូនមិនបានដឹង សូមជួយស៊ែរផងបងប្អូនសូមបងប្អូនស្ដាប់រឿងគាត់អោយចប់ នោះបងប្អូននឹងយល់ពីការលំបាករបស់គាត់ ហេតុអ្វីទេីបគាត់មកធ្វេីឆ្កួតធ្វេីជាអោយបងប្អូនមេីល?រហូតត្រូវមានអ្នកដៀលត្មេះគាត់យ៉ាងច្រេីនម្ចាស់បង ស្នេហ៍អូន។”

ទន្ទឹងនឹងនោះផងដែរ តារាធុងប៉េត្រូ បាននិយាយរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងថា៖”ខ្ញុំកើតមកជាកូនពៅ ភាគច្រើនកូនពៅគេកើតមកស្រួលតែកូនពៅខ្ញុំវិញ កើតមកមិនស្រួលនោះទេ គឹកូនពៅរូបខ្ញុំគឺពិបាក ត្រូវមើលថែម៉ែឈឺ ត្រូវរកលុយហើយ ត្រូវបង់រដ្ឋ និងអង្គការទៀត ហើយអង្គការមិនមែនតែមួយនោះទេ ដែលមានរហូតទៅដល់ ៦អង្គការ ហើយបងប្អូនការហើយ ចេញអស់ អត់មានអ្នកណាព្រមជួយមើលម៉ែទេ។

ទើបខ្ញុំខិតខំប្រឹងធ្វើវីដេអូឆ្កួតៗ រួចខំប្រាប់ម៉ែថា ខ្ញុំធ្វើវីដេអូលេងទេ ហើយម្ដាយរបស់ខ្ញុំ គាត់ក៏បានតបថា (ម៉ែអាណិតកូនខ្លាំងណាស់ កូនខំធ្វើការរកលុយផង ខំធ្វើឲ្យម៉ែសប្បាយផង)។ ស្របពេលនោះផងដែរ ម្ដាយរបស់ខ្ញុំ បានធ្លាក់ខ្លួនឈឺ លាយឡំជាមួយជំងឺបាក់ទឹកចិត្ដ ហើយគ្មានអ្នកណាជួយនោះទេ រហូតដល់ចុងក្រោយ ម្ដាយរបស់ខ្ញុំស្លាប់បាត់បង់ជីវិត”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing