ទិដ្ឋភាព​ក្នុង​ពិធី​ Surprise ខួបកំណើត​​ កាកាអូស្រ្តាលី​ ដែលមានការ​ចូលរួម​ពី​ តារា​ និង​បុគ្គល​ល្បី​ៗ…(មានវីដេអូ)

អ្នក​ស្រី​ កាកា​ អូស្ត្រាលី​ តែងតែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ មាន​ការ​ចាប់អារម្មណ៍​ជាខ្លាំង​ ក្រោយពី​តារាហ្វេសបុក​រូប​នេះ​ តែងតែ​លេចមុខតាម​រយៈ​ការ​ live ជាវីដេអូ​ ដោយមានការ​ឈឺឆ្អាល​ចំពោះ​រឿង​រ៉ាវ​ ក៏ដូចជា​បញ្ហាក្នុង​សង្គមខ្មែរ​ ដែលកំពុងតែមានការ​ផ្ទុះ​កក្រើក​ផងដែរ​នោះ​ ។

សូម​ជម្រាប​ផង​ដែរ​ថា​ កាកាអូស្រ្តាលី​ តែងតែ​លេច​មុខ​ ដោយមានការឈឺឆ្អាល​ក្នុង​រឿង​សង្គម​ជាច្រើន​ បេីទោះបីជា​រូបនាង​ មិនបានរស់នៅលេីទឹកដី​ដេីមកំណេីត​ របស់ខ្លួនក៏ដោយ​ ក៏តារា​ហ្វេសបុក​រូបនេះ​ នៅតែ​បង្ហាះពី​ជំហរ​របស់​ខ្លួន​ យ៉ាង​មុតមាំ​ថា​ ចិត្ត​ និង​បេះដូង តែងតែ​ស្ថិត​នៅ​ប្រទេស​កម្ពុជា​ជា​និច្ច​ មិនមានការកែប្រែ​នោះឡេីយ​។

ដោឡែក​ ដោយមាន​ក្តី​នឹងរលឹកជាខ្លាំង​ដល់​ប្រទេស​កំណើត​របស់​ខ្លួន​ កាកាអូស្រ្តាលី​ ក៏បាន​មានដំណេីរ​កម្សាន្ត​មកកាន់​ប្រទេស​កម្ពុជា​ ដេីម្បី​ចូលរួម​លេងកម្សាន្ត​ជាមួយ​បងប្អូន​ប្រជាជន​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ដែលទេីបតែ​ត្រូវ​បាន​បញ្ចប់​កាលពី​ប៉ុន្មានថ្ងៃ​មុន​នេះ​។

អ្វី​ដែលកាន់តែ​ពិសេស​ និង​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ នារាត្រី​ទទួល​ទាន​អាហារ​ជុំគ្នា​នេះដែរ​ ក៏មាន​អ្នក​ Surprise នំខួប​កំណើត​ដល់​រូបនាងផងដែរ​ ធ្វើ​ឲ្យ​នាង​មានក្តី​រំភើប​ជាខ្លាំង​ ហេីយក៏បាន​ពោលពាក្យ​ថា៖​ «អរគុណបងប្អូនទាំងអស់គ្នា ដែលតែងតែរាប់អានខ្ញុំ ហើយចូលរួមជាមួយនឹងខ្ញុំ នៅក្នុងអាហារសាមគ្គីនៅក្នុងថ្ងៃនេះ អរគុណដល់បងឆាន់ដែលបានរៀបចំឲ្យប្អូន Thank u for my welcome party sister Chan Chhan»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing