ថាមែនៗ! ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ នាំគ្នាតវ៉ា​ និងកាប់​ដេីម​ឈេី​ បិទ​ផ្លូវ​ជាតិ​លេខ​៤​​ ពេលនេះត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ចំនួន​…(មានវីដេអូ)

កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ព្រឹកមិញ​នេះ​ នៅតាម​បណ្តោយ​ផ្លូវជាតិលេខ៤​ ស្ថិត​ក្នុង​ស្រុកព្រៃនប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ បាននាំគ្នា​ធ្វើ​ការតវ៉ា​ ដោយបានកាប់ដេីមឈេីមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យមានការកកស្ទះមួយស្របក់​ ទេីប​សមត្ថកិច្ច​ក៏បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។

ទាក់ទងនឹង​ករណី​ខាងលើនេះ​ដែរ​ នារសៀលថ្ងៃ​ដដែលនេះ​ កម្លាំងសមត្ថកិច្ច បានសម្រេចឃាត់ខ្លួនមនុស្ស​ ២នាក់ ដែលជាមេខ្លោង នៃការតវ៉ា​ បិទផ្លូវជាតិលេខ៤ នៅពេលដែលអាជ្ញាធរ​ ចុះអនុវត្តសាលដីការរុះរើសំណង់ ខ្ទមអនាធិបតេយ្យ​ របស់ពួកគេ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកមិញនេះ។

ជនសង្ស័យ​ទី១មានឈ្មោះ​ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំ​ មានមុខរបរមេផ្ទះ​ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយ​ និងជន​សង្ស័យ​ម្នាក់ទៀត​ឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ។

ជុំវិញ​ហេតុការណ៍​នេះ​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បានចេញសេចក្តីប្រកាសថា​ ៖​ «រដ្ឋបាលខេត្ត សូមគាំទ្រចំណាត់ការ របស់រដ្ឋបាលស្រុកព្រៃនប់ ក្នុងការអនុវត្តវិធានការច្បាប់ ដើម្បីរុះរើសំណង់អនាធិបតេយ្យ នៅចំនុចចំណោតអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងន័យទប់ស្កាត់ភាពអនាធិបតេយ្យទាំងឡាយ

ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងចលាចលសង្គម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តនៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តវិធានការច្បាប់ ជាធរមាន និងសូមអំពាវនាវដល់បងប្អូន ប្រជាជនទាំងអស់ កុំចាញ់ឧបាយកលញុះញ៉ុង របស់មេខ្យល់ ឬជនអគតិ និងបញ្ឈប់ទម្លាប់អាក្រក់ឈ្នះបានដី ចាញ់បានលុយបន្តទៀត»។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing