តោះមកស្គាល់​ពីប្រវត្តិ​លោក​ សាន ដារ៉ាវីត​ ដែលលោកគឺជាអ្នក​បង្កើត​យុវជន​សំរាម​ នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ដោយលោកក៏មាន​ជំនួញ​ផ្ទាល់​ខ្លួនដែរ តែត្រូវបោះបង់ចោលដោយសារតែ​….

កាលពី​ពេលថ្មីៗនេះ​ មជ្ឈដ្ឋាន​មហាជនជាច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ មានកោតសរសេីរជាខ្លាំងចំពោះ​យុវជន​មួយ​ក្រុម​ ដែលពួកគេបាន​នាំគ្នា​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​ ស្ទេីតែ​ជារៀងរាល់ថ្ងៃ​ ដេីម្បី​ធ្វើ​ជាគំរូ​ដល់ប្រជាពលរដ្ឋ​មួយចំនួន​ ឲ្យ​មានការយល់ដឹង​ ជាពិសេសចំពោះ​មនុស្ស​មួយ​ចំនួន​ ​មានការ​ខ្មាស់​អៀន​ និងឈប់បោះចោលសំរាមជាបន្តទៀតផងនោះ។

ដោឡែក​ លោក​ សាន ដារ៉ាវីត​ គឺជា​បុគ្គល​ម្នាក់​ដែលបាន​ផ្តួចផ្តើម​ក្នុង​ការបង្កើត​នូវ​ការ​ប្រមូល​សំរាម​ក្នុង​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​នេះ​។ ក្នុង​នោះដែរ​ មហាជន​ជាច្រើន​ ប្រហែលជាមិនទាន់បានស្គាល់នៅឡេីយនោះទេ​ ទាក់ទងនឹង​លោក​ សាន ដារ៉ាវីត​ ដែល​មូលហេតុ​អ្វី​ បានជា​ជម្រុញ​អោយគាត់មក​ធ្វើ​កិច្ចការ​ងារ​បែប​នេះ​នោះ។

បេីតាម​កិច្ច​សម្ភាសន៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បានធ្វេីការ​រៀបរាប់​អំពី​ជីវប្រវត្តិ​ និង​កត្តា​ជម្រុញ​អោយ​លោក​ សាន ដារ៉ាវីត​ បានសម្រេច​ចិត្ត​ប្រមែប្រមូល​គ្នាដោយ​ការស្ម័គ្រចិត្ត​​មក​ប្រមូល​សំរាម​ក្នុង​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​នេះ​ គឺដោយសារតែ​ លោកឃើញ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ​ច្រើន​ពេក​។

លោក​បាន​បន្ត​ទៀត​ថា​ លោកនឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ ចាប់​ពី​ពេល​នេះ​ទៅ​ តាម​រយៈ​ការដេីរប្រមូលសំរាម​ ដោយ​ចាប់​ផ្ដើម​ពី​ប្រឡាយ​លូទឹកស្អុយ​បឹងត្របែក​។ សូម​ជម្រាប​ផង​ដែរ​ថា​ លោក​ សាន ដារ៉ាវីត​ មាន​វ័យ​ ២៩​ឆ្នាំ រៀន​ចប់​អនុ​បណ្ឌិត​មក​ពី​ប្រទេស​ថៃ​។ មុន​ចុះ​ប្រមូល​សំរាម​ដោយ​ស្ម័គ្រ​ចិត្ត​ លោកក៏មាន​ជំនួញ​ផ្ទាល់​ខ្លួនផងដែរ តែ​បាន​បោះ​បង់​ចោល​ ដោយមក​ចូលរួម​ស្ម័គ្រចិត្ត​ក្នុង​កិច្ច​ការ​ងារ​ប្រមូល​សំរាម​ក្នុង​​ទីក្រុង​​វិញ។

For More Videos Amazing