សំណាងខ្លាំងណាស់! លោកឧកញ៉ា ឌួង ឆាយ និងក្រុមគ្រួសារ បានគេចផុតពីគ្រោះរញ្ចួយដី នៅកណ្តាលទីក្រុងនៃកោះតៃវ៉ាន់កំលាំង 6,4 Magnitude ដោយសារតែ….(មានវីដេអូ)

កាលពី​វេលាម៉ោង ១និង០១នាទីរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨​ ខែមេសា​ ឆ្នាំ​២០១៩​អំបាញ់មិញនេះ (ម៉ោងនៅទីក្រុងតៃប៉ិ)​ មានហេតុការណ៏​គ្រោះធម្មជាតិ​រញ្ជួយ​ផែនដី​ កម្រិត ៦.១រ៉ិចទ័រ បានបង្កការ​វាយប្រហារ​ទៅលេីកោះ​តៃវ៉ាន់​ ដែល​ស្ថិត​ក្នុង​តំបន់ភាគពាយ័ព្យ​។ ក្នុង​នោះដែរ​ ទីក្រុងតៃប៉ិ និងតំបន់មួយចំនួនទៀត​ នៅភាគខាងជើងកោះ​ ក៏បានទទួលរងរំញ័រតិចៗផងដែរ។

បេីតាម​ទីភ្នាក់ងារព័ត៌មាន Reuters​ បាន​ធ្វើ​ការ​ចុះផ្សាយ​ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩នេះ​ គឺមានរំញ័រចេញពីក្នុងជម្រៅដីប្រមាណជា ១៨គីឡូម៉ែត្រ​​ដែលស្ថិតចំណុចមួយចម្ងាយ ១០គីឡូម៉ែត្រពីក្រុងហួលៀន (Hualien) នៃតំបន់ភាគពាយ័ព្យកោះតៃវ៉ាន់តែម្តង។

ជុំវិញ​ហេតុការណ៍​គ្រោះ​ធម្មជាតិ​ខាង​លើ​នេះ​ដែរ​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បានធ្វេីការ​បញ្ជាក់​តាមរយៈ​គណនី​ហ្វេសបុក​ជាផ្លូវការ​របស់​ខ្លូន​ថា៖​ «គ្រោះរញ្ជួយដី​ នៅកណ្តាលទីក្រុង​ នៃកោះតៃវ៉ាន់​ កំលាំង 6,4 Magnitude សំណាងខ្លាំងណាស់​ ដែលខ្ញុំ និងក្រុមគ្រួសារមិននៅទីនោះ កុំអីចប់»។

គួររំលឹកផងដែរថា​ លោក​ឧកញ៉ា​ ឌួង​ ឆាយ​ ជាមួយ​និង​ក្រុម​គ្រួសារ​ បាន​មានដំណេីរ​កម្សាន្ត​រួមគ្នា​ទៅកាន់​តែវ៉ាន់​ កាលពី​ថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០១៩​ មុនពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ ហេីយ​ក៏ទេីបតែចាកចេញពីប្រទេសនោះផងដែរ​។ គួរ​បញ្ជាក់​ថា​ ចំពោះ​ផលខូចខាតដែល​ទទួល​រងពីគ្រោះរញ្ជួយដី​នេះ​ នៅមិនទាន់មានការ​បញ្ជាក់​នៅឡេីយនោះទេ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing