ឃាតករ​លាក់មុខ! រយៈពេល​ ៣ថ្ងៃសោះ​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ មានអ្នក​រងរបួស​ និងស្លាប់​រហូតដល់​…

មកដល់ថ្ងៃនេះ​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ត្រូវបាន​បញ្ចប់​ហេីយ​ ហេីយក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន​ បានត្រលប់​ពី​ស្រុក​កំណើត​របស់ខ្លួន ក៏​ដូចជា​កន្លែង​កម្សាន្ត​ផ្សេងៗ​ ដេីម្បី​វិល​ត្រលប់មក​ចូលធ្វេីការ​ងារវិញ តែក៏នៅមាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែបន្តភាព​រីករាយ​ និង​ជួប​ជុំ​គ្រួសារ​ផងដែរ​។

ជាមួយ​នឹង​ដំណើរ​កម្សាន្ត​ និងការ​ធ្វើ​ដំណើ​រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​១៤​ ១៤​ និង​១៦ នៃ​ពិធី​ចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ​ បេី​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បាន​ធ្វើការ​បញ្ជាក់​ថា​

ឃាតករ​លាក់​មុខ​ ឬក៏ឃាតករ​ផ្លូវ​ថ្នល់​ ត្រឹមតែ​រយៈ​ ៣ថ្ងៃ​សោះ​ បានឆក់យក​ជីវិត​អ្នក​ដំណើរ​ដោយមានមនុស្ស​ចំនួន​ ៣៨នាក់បានស្លាប់​បាត់បង់​ជីវិត​​ និង​មាន​អ្នក​របួស​ធ្ងន់​ស្រាល​ចំនួន​១៤០នាក់​ ។ ចំពោះ​មូលហេតុ​ ដែលបង្កឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ គឺមាន​ដូចជា​ បេីកបរ​ហួសល្បឿន​ល្បឿនកំណត់​ មិន​គោរព​សិទ្ធិ​អាទិភាព​ មិន​ចេះ​អធ្យាស្រ័យ​ បេីក​វ៉ា​ជែង​ និង​ បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​។

For More Videos Amazing