អុញនោះ​! លោកឧកញ៉ា​ ហ៊ុន​ ជា​ បាន​បញ្ចេញ​សារ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ តែគ្រប់គ្រាន់អាចកំណត់​ជោគ​វាសនា​ចែលក់ឡេ​ ដែលជេ​ប្រមាថមកលេី​ពូជ​សាសន៍​ខ្មែរ​…

ប្រិយមិត្ត និងមហាជន​មួយចំនួន ជាពិសេស​អ្នកដែលនិយមលេងបណ្ដាញសង្គម​ហ្វេសបុក​ និងបណ្តាញ​សង្គម​ផ្សេងៗ​ ប្រាកដជាបានជ្រាបរួចមកហើយ​ អំពី​វីដេអូឃ្លីបមួយ របស់នារីលក់ឡេពន្លៃរមៀតម្នាក់ នៅលើបណ្ដាញសង្គម Bigo Live ដែលរូបនាងមានឈ្មោះថា ឌី បានជេរដៀលប្រមាថ

ដោយមានការ​ប្រេីប្រាស់​ពាក្យ​អសុរស​ “ពូជ​ខ្មែរ ​សុទ្ធតែកំពូជថោកទាប ហើយប្រុសខ្មែរ​ ៧០ភាគរយ​ ជាប់តែគុកហ្អេ ចិនយួនជាធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃហ្នឹង​ មើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អី​ ប្រទេសរលាយរលត់អស់ហេីយ​ ដោយសារតែមនុស្សប្រុសដូចពួកហ្អែង។

ក្រោយពី​ផ្ទុះ​ការ​រិះគន់​ ធ្វើ​ឲ្យ​​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​មានការ​ខឹងសម្បា​ជាខ្លាំង​​ ក្នុង​នោះ​ដែរ​នារី​ខាងលេីនេះ​ ក៏បាន​ចេញមុខ​ Live ជា​វីដេអូ​ សុំទោស​ដល់ប្រជាជន​ខ្មែរ​ជា​សាធារណៈ​ ដោយនាង​បាន​បញ្ជាក់​ថា​ អ្វី​ដែល​នាងលេីកឡេីងមកនោះ​ គឺចំពោះតែ​បុគ្គលមួយចំនួននោះទេ​ ហេីយហេតុដែលខឹងពេក​ ទេីបក៏ជ្រុលមាត់តែម្តងទៅ។

ជុំវិញ​ករណី​ខាងលេីនេះ​ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បានមានការ​ប្រតិកម្ម​ជាខ្លាំង​ ដោយស្នេីឲ្យ​សមត្ថកិច្ច​មានការ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ​ផងដែរ​ ដោយបានមាន​ប្រសាសន៍​ថា៖​«ទំលាក់លេខមក​ បងប្អូនខ្មែរ ជួយគាត់ឆាប់បាន​ ទៅកន្លែងដែលគាត់ប្រាថ្នា!!!!! ខ្ញុំនៅមិនស្ងៀមទេ នៅពេលដែរគាត់មកប្រមាថ ធ្ងន់ៗ មកលើជនជាតិខ្មែរបែបនេះ!!!!

ប្អូនគួរយល់ផងថា ជាតិសាសន៍ណា ក៏មានមនុស្សល្អ និងមនុស្សអាក្រក់ តែសូមកុំមើលឃើញ តែមនុស្សអាក្រក់ពេក ព្រោះក្នុងនោះ អាចជាឪពុករបស់ប្អូន និងអាចជាអ្នក ជួយជីវិតប្អូន(ពេទ្យ…) ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ជិតមកដល់ហើយ មកបងប្អូនខ្មែរទាំងអស់ សុទ្ធតែចង់បានពរជ័យ សិរីមង្គល និងសុខសប្បាយពីទេវតាឆ្នាំថ្មី

តែបុគ្គលម្នាក់នេះ បែរជាចេញមក ជេរប្រមាថពូជសាសន៍ខ្មែរ និងជាពិសេសថា ប្រុសខ្មែរ 70% (ចិត្ត​សិបភាគរយ) សុទ្ធតែជាប់គុក និងធ្វើអ្នកបំរើអោយជាតិសាសន៍ផ្សេងៗ…..នេះជាការប្រមាថថ្មីមួយទៀត​ ដែលប្រជាជនខ្មែរទាំងអស់​ មិនអាចទទួលយកបានទេ!!!!​ ខ្ញុំសង្ឃឹមថា​ សមត្ថកិច្ចដែលពាក់ព័ន្ធ មានវិធានការទៅលើរូបគាត់ ដើម្បីកុំអោយបងប្អូនខ្មែរយើង​ រៀនស្អប់ខ្ពើមជាតិសាសន៍ឯងទៀត!!!!​

ក្រៅពីជាតិសាសន៍ខ្មែរ គ្មានអ្នកណាមកស្រលាញ់ខ្មែរយើង​ ពិតនោះទេ!!!!​ សាមគ្គីខ្មែរឈ្នះ បាក់បែកខ្មែរចាញ់, ពីខ្ញុំបាទហ៊ុន ជា»។ ក្រោយពី​មានការ​បញ្ជាក់​បែប​នេះ​កាលពី​កន្លងទៅ​រួចមក​ ស្រាប់​តែ​ម្សិលមិញ​នេះ​ លោក​ឧកញ៉ា​ ហ៊ុន​ ជា​ ក៏បាន​មានការ​លេីកឡេីងសារជាថ្មីថា​ “See you soon” មានន័យថា​ នឹងជួបគ្នាក្នុង​ពេលឆាប់ៗនេះ​។

For More Videos Amazing