តេីគាត់មានអារម្មណ៍យ៉ាងណាពេលខែចូលឆ្នាំគ្មានកូនចៅជូនលុយដូចគេ! មេីលទៅគួរអោយសង្វេតណាស់ ជួយគាត់ម្នាក់បន្តិចទៅព្រោះ….

ជិតដល់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរហើយ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមខេត្ដនានា ជាពិសេសរាជធានី ភ្នំពេញ កំពុងតែនាំគ្នា ចាកចេញទៅរកស្រុកកំណើតរបស់ខ្លួន ដើម្បីជួបជុំបងប្អូនសាច់ញាតិ ជិតឆ្ងាយ ពិសារអាហារជុំគ្រួសារ រួមទាំងនាំគ្នាទៅធ្វើបុណ្យ និងជូនលុយបន្ដិចបន្ដួច ជូនទៅដល់អ្នកមានគុណ ព្រមទាំងចាស់ៗក្នុង ស្រុកភូមិផងដែរ។

ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក បុរសម្នាក់ដែលមានឈ្មោះថា Nelson Williams ក្រោយពីលោកបានឃើញអ៊ុំប្រុសម្នាក់ មានវ័យចាស់ជរាទៅហើយ ដោយរូបលោកពិតជាអាណិតគាត់ខ្លាំងណាស់ ហើយលោកបានសរសេររៀបរាប់ពីអារម្មណ៏ពិត ដោយលោកបានប្រាប់ឱ្យដឹងថា៖

“ខ្ញុំជិះតាមផ្លូវឃេីញលោកតាមេីលទៅគួរអោយសង្វេតណាស់ មិនដឹងកូនចៅនៅទីណាទេ តេីគាត់មានអារម្មណ៍
យ៉ាងណា ពេលខែចូលឆ្នាំគ្មានកូនចៅជូនលុយដូចគេ? ខ្ញុំក៏បានជូនលុយគាត់បន្តិចបន្តួចនេះជាទឹកចិត្ត ខ្ញុំផុសនេះមិនមែន ខ្ញុំចង់ល្បីអីទេ តែខ្ញុំចង់អោយបងប្អូនទាំងអស់បេី

ឃេីញលោកតាលោកយាយ ដែលនៅតាមដងផ្លូវ ហើយគាត់មានវ័យចាស់ជរា គាត់មិនដឹងរកលុយមកពីណាបាននោះឡើយ ជួយគាត់ម្នាក់បន្តិចទៅ ព្រោះជាឈាមខ្មែរដូចគ្នា ទឹកភ្នែកខ្ញុំហូរដោយមិនដឹងខ្លួន ហេីយបុណ្យដែលខ្ញុំធ្វេីទាំងប៉ុន្មានខ្ញុំសុំឧទ្ទិសកុសលជូនដល់អ្នកម្តាយនឹងបងស្រីខ្ញុំផងដែរ”៕

For More Videos Amazing