ស្រស់ស្អាត​ណាស់! សុីន​ យូបុីន​ ក្នុង​ឈុត​សម្លៀក​បំពាក់​ជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មី ៣សម័យកាល​ ពិតជា​…(មានរូប​ភាព​)

ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​ ប្រាកដ​ជាបា​នស្គាល់រួចមកហេីយ​ពីតារា​សម្តែង​ស្រីរូបស្រស់សោភា​ និងមានរាងតូច​ច្រលឹង​គួរឲ្យ​គួរខ្នាញ់​ កញ្ញា​ សុីន​ យូបុីន​ ដែល​បច្ចុប្បន្ន​នេះ​ តារា​សម្ដែង​ស្រី​រូប​នេះ​ ទទួល​បាន​នូវ​ការគាំទ្រ​ជាខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ តាមរយៈ​រូប​សម្ផស្ស​ សមត្ថភាព​ ទេពកោសល្យ​ និង​ភាព​បុិនប្រសប់​របស់​នាង។

ដោយឡែក​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះដែរ​ កញ្ញា​ សុីន​ យូបុីន​ បាន​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​មានការ​ចាប់អារម្មណ៍​ និង​កោតសរសើរ​ជាខ្លាំង​ ដោយ​នាងបាន​តុបតែង​ខ្លួន​ធ្វើជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មី ព្រះនាម «ទុង្សាទេវី» យ៉ាងស្រស់ស្អាតតែម្តង។

ជាមួយ​គ្នា​នេះដែរ​ កញ្ញា​ សុីន​ យូបុីន​ ក៏បាន​បង្ហោះសារ​រៀបរាប់​ដោយមានខ្លឹមសារទាំងស្រុងថា៖​ «សួស្តីឆ្នាំថ្មី មហាសង្រ្កាន្ត ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ្រិស្តសករាជ ២០១៩ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៨១! សង្រ្កាន្តនឹងចូលមកដល់ នៅថ្ងៃអាទិត្យ ១០ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០១៩ វេលាម៉ោង ៣:១២ រសៀល។

ទេពធីតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ជាបុត្រីច្បងនៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ (ត្រចៀក) ដោយផ្កាទទឹម អភរណៈ បទុមរាគ(ត្បូងទទឺម) ភក្សាហារទ្រង់សោយ ផ្លែឩទុម្ពរ(ផ្លែល្វា) ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់ប្រថាប់ពាក់ឆៀងលើខ្នងស្តេចគ្រុឌ ដែលជាពាហនៈ។

ព្រះរាជាណាចក្រកម្ពុជា មានអ្វីៗជារបស់ខ្លួន តាមទម្រង់របស់ខ្លួន ព្រះរាជាណាចក្រអច្ឆរិយៈ មានអរិយធម៌ដ៏ចំណាស់ ព្រមទាំងមានជំនឿ ផ្លាស់ប្តូរទៅតាមសម័យកាលរបស់ខ្លួន។ ក្នុងសម័យកាលនីមួយៗ ប្រជាជនខ្មែរតែងតែបាន សន្មតិទម្រង់អម្ពរពស្រ្តា នៃទេពធីតាមហាសង្រ្កាន្តទាំង៧អង្គ។

១. សម័យ នគរភ្នំ ស.វទី១ ដល់ស.វទី៦ គ្រឿងអម្ពរពស្រ្តា ចម្លងតាមបដិមារ នៅសារៈមន្ទីរជាតិ ចង់បង្ហាញពីភាព រុងរឿងនៃនគរខ្មែរ ជាសម័យកាល ដែលជាគ្រឹះវប្បធម៌ នៃសម័យកាលបន្តបន្ទាប់។
២. សម័យចេនឡា ពីស,ត ទី៧ ដល់ស.វទី៩ ជាសម័យមួយដ៏រុងរឿងទី២ និងមានសិល្បះ និងការតាក់តែងកាយស្រដៀង នគរភ្នំ តែមានការវិវត្តន៍ គួរជាទីមោទនៈ ដែលបានកើតជាជាតិសាសន៍ខ្មែរ។
៣. សម័យលង្វែក ពស.វទី១៦ ជាសម័យ ដែលអាណាចក្រខ្មែរបានផ្លាស់ប្តូររាជធានីពីក្រុងអង្គរដ៏បវរ ឆ្ពោះមកកាន់ដែនដីអច្ឆរិយៈនៃដូនពេញ។

ចេតនារម្មណ៍ នៃលោកសាស្រ្តាចារ្យ ចាន់សោភន៍ មហាវិទ្យាល័យ សិល្បៈសូន្យរូប ដំឡើងឈុតទាំងនេះ គឺមានចង់បង្ហាញ និងផ្សារភ្ជាប់ទៅនឹងប្រពៃណីទំនៀមទម្លាប់ នៃប្រជាជនខ្មែរ។ លើសពីនេះទៅទៀត គឺមានបំណងរំលឹកនឹកគុណ ដល់បុព្វបុរសដូនតាខ្មែរ ដែលលោកបានរួបរួមកម្លាំងគ្នា សាមគ្គីការពារច្បាំង តតាំងនឹងបច្ចាមិត្ត ដើម្បីរក្សាថែរក្សាការពារ នៃមោទនភាពជាខ្មែរ ជាម្ចាស់នៃមហាអណាចក្រដែនដីសុវណ្ណភូមិ ដ៏ចំណាស់នេះ» ។

For More Videos Amazing