កប់​តែម្តង​! សង្រ្គាន​ខេត្ត​បាត់ដំបង​ អ្នកមិនបានទៅដឹងតែសោកស្តាយហេីយ…(មានរូប​ភាព​)

ស្នាមញញឹម​បង​ប្អូន​ប្រជាជន​ខ្មែរនៅ​ទូទាំង​ប្រទេស​ មិនថានៅក្នុងស្រុក​ និង​ក្រៅស្រុក​នោះទេ​ បានកំពុងតែ​មានក្តីរីករាយយ៉ាងខ្លាំង​ ដោយសារតែ​ ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ បាន​ខិត​​ចូល​មក​ដល់ហេីយ​ ដែលជា​ឱកាស​ដ៏​ពិសេស​មួយ​ សម្រាប់​ជួប​ជុំសាច់​ញាតិ​ គ្រួសារ​ ក្រោយ​ពី​មានថ្ងៃឈប់​សម្រាក​ជាច្រើន​ថ្ងៃ។

ដោយឡែក​ បេីយេីងក្រឡេក​មកមេីល​ពី​ទិដ្ឋភាព​សង្រ្គានចូលឆ្នាំខ្មែរ​នៅក្នុង​ខេត្ត​បាត់ដំបង​វិញ​ គឺពិតជាមានភាព​ពិសេស​តែម្តង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ដោយមានការ​រៀប​ចំឡើង​ដូចជា​ការតុបតែង​ភ្លើង​ពណ៌​ ក្លោង​ទ្វារ​ ឆាកតន្ត្រី​​ និងថែមមានការ​លេង​កម្សាន្ដ​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ទៀត​ផងដែរ។

លេីសពីនេះ​ទៀត​ ថែមទាំងមានការបាញ់ទឹក​ ការ​ជះទឹកដាក់គ្នា​ និងបាញ់​ពពុះ​សាប៊ូ​ចំកណ្ដាល​ហ្វូងមនុស្ស​ជាច្រើន​ ដែលនេះ​ពិតជា​ទស្សនីយភាព​មួយបង្កឲ្យភាព​រីករាយ​ និងស្នាម​ញញឹម​ពេញ​កម្មវិធី​ទាំងមូល​តែម្តង​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​កម្រង​រូប​ភាព​ដូចតទៅ​។

For More Videos Amazing