ហួសចិត្ដរកអ្វីមកថ្លែងមិនបាន! ថតបានសកម្មភាពយ៉ាងច្បាស់ ដោយរ៉កម៉កមួយគ្រឿង បានបើកបំបុកបង្គោលជ័រ ដើម្បីបញ្ជាក់ពីគន្លង នៅស្ពានជ្រោយចង្វារទី១ អស់ជាច្រើន…(មានវីដេអូ)

ប្រិយមិត្ដបានដឹងមកហើយថា ស្ពានជ្រោយចង្វារទី១ ត្រូវបានដាក់ឲ្យប្រើប្រាស់វិញ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែក្រោយពីដាក់ឲ្យប្រើប្រាស់បានរយៈពេលប៉ុន្មានមក ស្រាប់តែមានម៉ូតូជាច្រើនបានបើកដួល ពេលដែលឆ្លងមកគន្លងម៉ូតូវិញ។

ភ្លាមៗនោះ ខាងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យធ្វើការបើកបរ ដោយគោរពតាមគន្លងរបស់ខ្លួន ដោយបញ្ហាគន្លងផ្លូវនៅលើស្ពានជ្រោយចង្វារ ទី១ នៅតែជា កង្វល់ក្រោយពេលជួសជុលរួចហើយ ព្រោះតែអ្នកបើកបរម៉ូតូមិនគោរពគន្លង ផ្លូវរបស់ខ្លួន ហើយណាមួយគន្លងផ្លូវម៉ូតូមានទួលខ្ពស់ផងនោះ។

ទន្ទឹមនឹងនោះដែរ ចំពោះកត្តានេះបានធ្វើអោយខាង សាលារាជធានីភ្នំពេញ សម្រេចដាក់បង្គោលជ័រនៅស្ពានជ្រោយចង្វារទី១ ដើម្បីបញ្ជាក់ពីគន្លង។ ប៉ុន្តែការបើកបររបស់បងប្អូនប្រជាពលរដ្ឋ នៅឡើងបំពានឥតឈប់ឈរ ជាក់ស្ដែង យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មានឈ្មោះថា Nay Moran បានបង្ហាញពីសកម្មភាព ក្នុងវីដេអូយ៉ាងជាក់ស្ដែង ដោយរ៉កម៉កមួយគ្រឿង បានបើកបំបុកបង្គោលជ័រ ដែលគេដាក់ដើម្បីបញ្ជាក់ពីគន្លងតែម្ដង។ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម។

For More Videos Amazing