ពិតជាកោតសរសើរខ្លាំងណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយពីឃើញការខិតខំប្រឹងប្រែងរបស់បុគ្គលិក របស់លោកទាំង ៥នាក់មក លោកបានចែក រថយន្ដទំនើប និងផ្ទះរហូតទៅដល់ចំនួន…(មានរូបភាព)

បេីនិយាយពី​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ប្រិយមិត្ដ​ និង​មហាជន​ប្រាកដជាបានស្គាល់រួចមកហេីយ​ ដែលអតីតលោកគឺជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ ដោយសារភាព​ខិតខំ​ប្រឹងប្រែង​ និងភាពអត់ធ្មត់​តស៊ូ​ព្យាយាម​ ទេីប​មកដល់ពេលនេះ​ លោកបានក្លាយ​ខ្លួន​ទៅជា​បុគ្គលម្នាក់​ដ៏ជោគជ័យ​ និងមាន​ងារជា​ឧកញ៉ា​ទៀតផង។

ជាមួយ​នឹង​ភាព​ជោគជ័យ​នេះដែរ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ លោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ​បាន​ក្តោប​នូវ​មុខជំនួញធំៗក្នុង​ដៃ​ និង​ផ្តល់​កាងារ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ រួមជាមួយ​ប្រាក់ខែ​សមរម្យ​ និងការលេីក​ទឹកចិត្ត​ដល់ពួកគេ​ទៀត​ផង។ ជាក់​ស្តែង​ នៅថ្ងៃនេះ​ដែរ តាមរយៈ​គណនី​ហ្វេសបុក​ជាផ្លូវការ​

លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ធ្វើការ​ផ្តល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​របស់​ខ្លួន​ មានទាំង​រថយន្ត​ និងផ្ទះ​ អមជាមួយ​ខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​ថា៖​ «ការប្រឹងប្រែង និងភាពស្មោះត្រង់ ដែលជម្រុញធ្វើឲ្យ(បុរីឡេង ណាវ៉ាត្រា) មានការជឿជាក់ ពីអតិថិជន មកដល់ថ្ងៃនេះ គឺមានការលះបង់ធំណាស់ សំរាប់ថ្នាក់ដឹកនាំទាំ 5រូបនេះ។

ខ្ញុំសូមអរគុណនឹង ផ្ដល់កាដូរតបស្នង ជូនថ្នាក់ដឹកនាំបុរីឡេងណាវ៉ាត្រា ដែលជាបុគ្គលឆ្នើម ទាំង 5រូប ដែលម្នាក់ៗទទួលបានផ្ទះ និងរថយន្ត តាមបំណងរបស់ខ្លួន។ នេះជាផលបុណ្យ ដែលថ្នាក់ដឹកនាំបុរីឡេងណាវ៉ាត្រាទាំង5រូបនេះ តែងតែគិតគូរ ពីអតិថិជនជាចម្បង»។ ពិតជា​គួរឲ្យ​ស្ញប់ស្ញែង​ និង​គួរឲ្យ​កោតសរសើរ​ដល់ថៅ​កែបែបនេះណាស់។

For More Videos Amazing