ពិតជាគួរឲ្យគោរពទឹកចិត្ដខ្លាំងណាស់! ឧត្តមសេនីយ៍ឯក ស ថេត ឆ្លៀតពេលទំនេរពីកិច្ចការ ដោយឃើញប៉ូលីសចរាចរណ៏ ហាក់មានការហត់នើយ ក្នុងការសម្រួលចរាចរណ៏ បាននាំយករបស់មួយចំនួន ព្រមទាំង…(មានរូបភាព)

នាក្នុងថ្ងៃនេះផងដែរ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ គឺជាថ្ងៃមុនមួយថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានកំពុងធ្វើដំណើរចាកចេញទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំបងប្អូន ញាតិមិត្ដ អបអរសប្បាយ ឯក្រុមគ្រួសារខ្លះទៀត ធ្វើដំណើរកម្សាន្ដទៅតាមរមនីយដ្ឋាននានាផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីលោកបានផ្ទេរតំណែង មកកាន់រាជធានីភ្នំពេញមក បានធ្វើឲ្យ មជ្ឈដ្ឋានមហាជនមានអំណរសាទរជាខ្លាំង ក្រោយពីឯកឧត្ដម បានចុះប្រតិបត្តិការបង្ក្រាប គ្រឿងញៀន ទ្រង់ទ្រាយធំក៏ដូចជា ដោះស្រាយនិងជុំវិញអំពីបញ្ហា
ផ្សេងៗ នៅក្នុងសង្គមផងនោះ។

ជាមួយគ្នា ក្នុងថ្ងៃនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក របស់លោក បាននាំយកថវិកា និងរបស់របបមួយចំនួន ជូនទៅដល់កងកម្លាំង ដែលឈរចាំជួយសម្រួលចរាចរណ៏ ដោយលោកបានប្រាប់ឱ្យដឹងថា៖”ភ្នំពេញ ថ្ងៃទី១៣​ ខែមេសា​ ឆ្នាំ២០១៩​ ពលរដ្ឋដែលរស់នៅ និងមកធ្វើការនៅភ្នំពេញ កំពុងសម្រុកទៅ

ស្រុកកំណើតរៀងៗខ្លួន មន្រ្តីនគរបាលចរាចរណ៍តាមគោលដៅ ក៏មមាញឹកក្នុងការសម្រួលចរាចរណ៍ ហើយខ្ញុំបានចុះជួបដោយផ្ទាល់ និងផ្តល់ការឧបត្ថម្ភដល់កងកម្លាំងយើងផងដែរ! សូមពលរដ្ឋខ្មែរធ្វើដំណើរដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍។”

For More Videos Amazing