មិនធម្មតានោះទេ! គ្រាន់តែផ្ទុះបទ វាយម៉ាលុយ ធ្វើឲ្យ តី មានលុយទិញឡានទំនើបយ៉ាងថ្មីស្រឡាង(មានរូបភាព)

ប្រិយមិត្ដបានដឹងហើយថា កំពូលតារាចម្រៀង មាស សុខសោភា មានកូនក្រុមរាំមួយរូប ដ៏មានសមត្ថភាព បានបង្កើតបទចម្រៀងថ្មីមួយបទ ដែលមានចំណងជើងថា “វាយម៉ាលុយ” ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ បទចម្រៀងមួយបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្ដៗយុវវ័យតែម្ដង។

ទន្ទឹមនឹងការទទួលបានការ គាំទ្រពីសំណាក់មហាជនរួចមក បទចម្រៀង វាយម៉ាលុយ នេះគឺចេញបានរយៈពេលជិតមួយឆ្នាំមកហើយ ដែលបានធ្វើឲ្យប្រិយមិត្ដអ្នកគាំទ្រ បទចម្រៀងមួយនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនាង កញ្ញា តី បានប្រមូលប្រាក់ ដែលបានមកពីចម្រៀងមួយនេះ យកមកទិញរថយន្ត១យ៉ាងថ្មីស្រឡាង ពណ៌ខ្មៅ សម្រាប់អបអរ ចូលឆ្នាំខែ្មរប្រពៃណីជាតិជិតចូលមកដល់។

ក្នុងនោះផងដែរ ម្ចាស់បទចម្រៀងខាងលើ ក៏បានសរសេរនៅលើ គេហទំព័រហ្វេសប៊ុក របស់ខ្លួន ដោយបានលើកឡើងថា៖”អរគុណដល់បទ វាយម៉ាលុយ ដែលធ្វើឲ្យញុំមានឡានជិះហ្នឹងគេ ជិតដល់ Anniversary ១ឆ្នាំ របស់បទ វាយម៉ាលុយហើយ។” ក្រោយពីឃើញភាពជោគជ័យ របស់នាងមក ប្រិយមិត្ដអ្នកគាំទ្រ របស់នាងក៏បាននាំគ្នា ជូនពរឲ្យរូបនាងជោគជ័យគ្រប់ភារកិច្ចផងដែរ។

For More Videos Amazing