ពិតជាក្តុកក្តុលខ្លាំងណាស់! ក្មេងប្រុសម្នាក់អាយុត្រឹមតែ១២ឆ្នាំសោះ តែតស៊ូខំប្រឹងរៀនទាំងពេលយប់ នៅតាមចិញ្ចើមផ្លូវក្រោមពន្លឺបង្គោលភ្លើងតាមផ្លូវ ក៍ព្រោះតែ…..(មានវីដេអូ)

បច្ចុប្បន្ន​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែទំនើប​ ធ្វើ​ឲ្យ​មនុស្សម្នាក់​ៗមានភាពងាយស្រួលខ្លាំងណាស់ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដែលខុសប្លែកពី​សម័យមុន​ គ្មាន​ទឹក​ និងគ្មានភ្លេីងប្រាស់​គ្រប់គ្រាន់​នោះទេ​ ជាហេតុ​ដែលរាល់កិច្ចការងារទាំងឡាយ​ តម្រូវ​ឲ្យ​មានការប្រេីប្រាស់​កំលាំង​ និង​ពេលវេលា​របស់ខ្លួន​ ដេីម្បី​ធ្វើ​វា។

ដោយឡែក​ វីដេអូ​មួយ​ ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ខណៈដែល​ក្មេង​ប្រុស​ម្នាក់​មានអាយុ​ ១២ឆ្នាំ​ ជាជនជាតិ​ ប៉េរូ​ ដោយសារតែ​មាន​ជីវភាព​ក្រីក្រ​ ផ្ទះ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ ក៏បាន​ចេញទៅក្រៅផ្ទះ​ នឹងបានយកភ្លេីង​បង្គោល​បំភ្លឺ​ផ្លូវ​ ដេីម្បី​ធ្វើ​ជា​ពន្លឺនៃការ​រៀនសូត្រ។

ក្មេងប្រុសដ៏កំសត់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Victor Martin Angulo Cordoba រស់នៅក្នុងទីក្រុង Moche ប្រទសប៉េរូ។​ បើយោងតាមប្រភព​ សារព័ត៌មាន បានឲ្យដឹងថា បុគ្គលិកនៅនាយកដ្ឋាន​ ប៉ូលិស Moche (Moche Police Department) មានការភ្ញាក់ផ្អើល កាលពីចុងខែមីនា កន្លងទៅនេះ

ខណៈពួកគេ​ បានឆែកមើលកាម៉េរាសុវត្ថិភាព។ ដោយនៅក្នុងនោះ ពួកគេបានកត់សម្គាល់ឃើញ មានក្មេងប្រុសម្នាក់​ កំពុងតែដេកនៅចិញ្ចើមផ្លូវដ៏គួរឲ្យសង្ស័យ​ ក្រោយមក​ក្រុមប៉ូលិសក៏បាន​ Zoom ក៏បានឲ្យដឹងថា​ ក្មេងប្រុស​រូបនេះ​ បានកំពុងមេីលមេរៀន​ និង​ធ្វើ​កិច្ច​ការ​ងារ​របស់សាលា។

បន្ទាប់​មកវីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយនេះ​ ត្រូវ​បាន​បង្ហោះ​លេីបណ្តាញ​សង្គម​ហ្វេសបុក​ បង្កឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ចំពោះ​អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសបុក​ និងមានការ​ផ្ទុះ​កក្រើក​ រហូតដល់​ចៅហ្វាយក្រុង Moche ក៏ថែមទាំងបានចុះទៅសួរសុខទុក្ខ​ ក្មេងប្រុសរូបនេះដល់ផ្ទះ និងបានសរសើរ​យ៉ាងខ្លាំងដល់រូបគេ ហើយថែមទាំងបានសន្យាថា និងផ្តល់អគ្គិសនីដល់ផ្ទះក្មេងប្រុសនេះទៀតផង។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing