ទឹកដោះម្តាយថ្លៃ! ពិតជាសំណាងខ្លាំងណាស់ ដែលកូនខ្មែរយើង ជៀសផុតពីការស្លាប់ ក្នុងហេតុការណ៍ ឆេះអាគារខ្ពស់ Central world នៅប្រទេសថៃ ព្រោះតែមូលហេតុ….
|ហេតុការណ៏គ្រោះ អគ្គិភ័យមួយបានកើតឡើង កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦ល្ងាច ដែលឆាបឆេះសណ្ឋាគារ Centara Grand Hotel នៅក្នុងតំបន់ Central World ប្រទេសថៃ បង្កធ្វើឲ្យមានអណ្ដាតភ្លើង រួមទាំង ផ្សែងអាប់អួរ ពាសពេញផ្ទៃមេឃ នាំឲ្យប្រជាពលរដ្ឋ នៅទីនោះនាំគ្នារត់ភៀសខ្លួន ចាកចេញរាប់ពាន់នាក់។
ដោយឡែកចំពោះហេតុការណ៏នេះផងដែរ មានយុវជនខ្មែរម្នាក់ ដែលគាត់មានគេហទំព័រ ហ្វេសប៊ុក Pha Socheat បានរួចផុតពីគ្រោះថ្នាក់នោះ ដែលគាត់បានសរសេរប្រាប់ឱ្យដឹងថា៖”ទឹកដោះម្តាយថ្លៃ រាល់ដងគាត់តែងតែណាត់ខ្ញុំប្រជុំអង្គុយនិយាយទូទាត់ នៅCentral world ទេីបតែថ្ងៃនេះពួកខ្ញុំលេីកការណាត់ មកជួបពេលយប់ ហេីយនៅជាយ ក្រុងបាងកកទៀត មិននឹកស្មានថាឆេះចឹង សោះជីវិតថ្លៃមែន។”
គូសបញ្ជាក់ផងដែរថា Central World គឺជាមជ្ឈមណ្ឌល លក់ទំនិញធំលំដាប់ទី១១ នៅលើពិភពលោក។ ហើយមជ្ឈមណ្ឌលនេះ ក៏ធ្លាប់ត្រូវបានគ្រោះអគ្គិភ័យឆាបឆេះម្ដងរួចមកហើយ កាលពីឆ្នាំ២០១០។ យ៉ាងណាមិញ ខណៈក្នុងហេតុការណ៏មួយនេះ បណ្ដាលធ្វើឲ្យ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខ្លួនបានលោតចុះពីលើសណ្ឋាគារ ដែលបានឆាបឆេះនេះ។