អួល​ដើម​ក​! បងស្រី​ របស់នារី​រងគ្រោះ​ ដែលត្រូវ​បាន​ប្តី​អប្រិយ​អារ.ក​សម្លាប់ចោល​ បាន​និយាយទាំង​ទឹកភ្នែក​ថា….

ទាក់ទងនឹង​ករណី​ឃាតកម្ម​ដ៏​សាហាវ បង្ក​ឡើង​ដោយ​បុរសជាប្តី​ត្រូវ​ជាជន​បង្ក​ បាន​ដាច់ចិត្ត​អារ.ក​សម្លាប់​ប្រពន្ធ​របស់ខ្លួននៅក្នុង​បន្ទប់​​យ៉ាង​ឃោរឃៅ​ បន្ទាប់​មកជនបង្ក​ ក៏បាន​បញ្ចប់​ជីវិត​របស់​ខ្លួន​ ទៅតាមប្រពន្ធ​ ដោយការ​ចង.កនៅខាងក្រោយផ្ទះយ៉ាង​រន្ធត់​ បង្ក​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ។

ពាក់ព័ន្ធ​នឹង​ករណី​ដ៏​ផ្ទុះ​កក្រើក​ខាងលើ​នេះ​ ដោយសារតែអ្នកទាំង២​ ​មានទំនាស់ក្នុងគ្រួសារ​ រស់នៅ​មិនចុះ​សម្រុង​គ្នា និងមាន​ចិត្ត​ប្រចណ្ឌ​​ រហូត​ប្រពន្ធ​ បានសុំលែងលះ​ បុរសជាប្តី​ទទួលយក​មិនបាន​ ក៏កេីតជា​អំពី​ឃាតកម្ម​ ដោយបានបន្សល់ទុកកូនស្រីម្នាក់​ អាយុ៣ឆ្នាំ​ ឲ្យនៅកំព្រា និងមិនបានដឹងថា​ ឪពុកម្ដាយស្លាប់នោះទេ។

ដោយ​ឡែក​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Srey Ya​ ត្រូវ​ជា​បងស្រី​សពនារី​រងគ្រោះ​ បាន​និយាយទាំង​ទឹកភ្នែក​ថា៖​ «ប្អូនស្រីរបស់ខ្ញុំ ស្លាប់លឿនពេកហើយ ស្លុតចិត្តខ្លាំងណាស់ ស្ទើមិនគួរអោយជឿរ មិនគួរណាប្អូនអាយុខ្លី បែបនេះទេ​ ហេតុអីលើកដៃរួច ពិតព្រៃផ្សៃ នឹកស្មានមិនដល់

ហួសចិត្ត ខ្លោចចិត្តអាណិតប្អូនខ្លាំងណាស់ សូមវិញ្ញាណក្ខន្ធ ប្អូនទៅអោយបានសុខ​ ជាតិមុខកុំអោយអភ័ព្វ​ ដូចជាតិនេះទៀត​ប្អូស្រីដ៏កម្សត់អើយ RiP»។ សូម​ជម្រាប​ផង​ដែរ​ថា​ ស្រ្តី​ជនរងគ្រោះ​ ជាប្រពន្ធ​មានឈ្មោះ​ ផល​ ង្គិចស៊ីវ​ ភេទស្រី​ អាយុ២៦ឆ្នាំ​ មុខរបរបុគ្គលិកធនាគារABA ចំណែក​ជនបង្ក

ឈ្មោះ​ លឹម​ គឹមតូ​ ភេទប្រុស​ អាយុ​ ៣៤ឆ្នាំ​ មានមុខរបរបុគ្គលិកក្រុមហ៊ុនលក់ម្រុំ។ គួររំលឹកផងដែរថា​ ហេតុ​ការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ខាងលេីនេះ​ បានកេីតឡេីងវេលាម៉ោង​ ០៧:៥០នាទីយប់ថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ២០១៩​ ស្ថិត​នៅចំណុចផ្ទះល្វែងគ្មានលេខ​ ផ្លូវលំភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ​ ។

For More Videos Amazing