អបអរសាទរ! ទីបំផុតផលិតកម្មថោន ទទួលបានកាដូរពិសេស ពីក្រុមហ៊ុនយក្ស YouTube Gold Creator Award ដែលមានអ្នក Subscribers រហូតទៅដល់….(មានរូបភាព)

ប្រិយមិត្ដច្បាស់ណាស់ ប្រាកដជាដឹងហើយថា កាលពីមួយរយៈពេលមុននេះ ក្រុម រតនៈ វិបុល ឬ Yong Ye ដោយពួកគាត់តែងតែថតវីដេអូ ជាលក្ខណៈអប់រំ នៅក្នុងបណ្តាញសង្គម ហ្វេស ប៊ុក និងនៅក្នុងបណ្តាញ សង្គម YouTube ដែលគ្រប់វីដេអូរបស់ពួកគាត់ថត គឺសុទ្ធសឹងតែជាលក្ខណៈបែបកំប្លែង បូករួមទាំងការអប់រំ ដែលធ្វើអោយពួកគាត់មានការគាំទ្រយ៉ាងខ្លាំង រហូតដល់ពេលនេះ មានអ្នកគាំទ្រ ជាង ១លាន ៤សែននាក់មកហើយ ហើយថែមទាំងបានទទួល មេដាយមាស ពីក្រុមហ៊ុន Youtube ដែលមានអ្នក (Subscribe ១,០០០,០០០នាក់) ថែមទៀតផង។

ដោយឡែកក្នុងពេលនេះវិញផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Town News ដែលជាផ្នែកមួយនៃ ក្រុមហ៊ុន Town បានប្រាប់ពីដំណឹងដ៏ល្អមួយគឺ៖”ផលិតកម្មថោន និងអ្នកគាំទ្រ ទទួលបានកាដូរពិសេស ពីក្រុមហ៊ុនយក្ស YouTube Gold Creator Award (១ លាន Subscribers)

នេះគឺជាការខិតខំសម្រិតសម្រាំង របស់ក្រុមការងារទាំងមូលរបស់ផលិតកម្ម ថោន ហើយក៏ជាការចូលរួមជាកំលាំងចិត្ត នឹងការគាំទ្រពីសំណាក់អ្នកគាំទ្រដែលបានចុច Subscriber Youtube Town Production ដែលមានចំនួនអ្នកចុច Subscriber គិតមកដល់ថ្ងៃនេះចំនួន ១,១១៥,០២៣ subscribers ក្រុមហ៊ុនយក្ស យូធូប បានផ្ដល់ Gold Award subscribers មកកាន់ផលិតកម្មថោន និងអ្នកគាំទ្រជាពិសេសផងដែរ។

ផលិតកម្មថោន សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមចំណែកលើកទឹកចិត្តដើម្បីឲ្យយើងខ្ញុំ ខិតខំបន្តការងារទៅមុខ ធ្វើយ៉ាងណាបំពេញតម្រូវការ នឹងបំរើអារម្មណ៍របស់បងប្អូនអ្នកគាំទ្រទាំងអស់។ ផលិតកម្មថោនប្ដេជ្ញាបន្តបង្កើតស្នាដៃកូនខ្មែរ ដែលរំលេចចេញជាសីល្បះដើម្បីកម្សាន្តអារម្មណ៍របស់អ្នកគាំទ្រទៅមុខ តាមរយៈវីដេអូ

ថ្មីៗ ដែលនឹងបន្តផុសនៅលើ Youtube Town Production បន្តទៀត ដូចនេះប្រសិនបើបងប្អូនដែលមិនទាន់ចុច Subscribe សូមចុច Subscribe Youtube Town Production ហើយកុំភ្លេចចុចរូបកន្ដឹង ដើម្បីទទួលបានវីដេអូថ្មីៗមុនគេ”៕

For More Videos Amazing