ញាក់សាច់! គ្រាន់តែជិតដល់ បុណ្យចូលឆ្នាំខ្មែរភ្លាម ចោរឆក់២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយ ពីស្រ្តីជនជាតិចិន លុះសមត្ថកិច្ចចាប់បាន នឹងឆែកកាបូបមើលសឹងដាច់ផ្ងារ ព្រោះមានលុយរហូតដល់ទៅ…..

ករណីចាប់បានចោរឆក់កាបូប ដែលមានគ្នាចំនួន ពីរនាក់ បានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ ជាជនជាតិចិនបានសម្រេច រួចហើយក៏រត់គេចខ្លួន ប៉ុន្ដែត្រូវបានសមត្ថកិច្ចប្រដេញតាមចាប់ក្របួច ក បានសម្រេច កាលពីម្សិលមិញនេះ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩។ ទន្ទឹមនឹងនេះផងដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ព័ត៍មានបន្ទាន់ក្នុងសង្គម បានប្រាប់ឱ្យដឹងពីហេតុការណ៏ថា៖

“ជិតចូលឆ្នាំហេីយ​ ក្រុមសង្គមងងឹតចេញរកស៊ីទៀតហើយ​! ចោរឆក់២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយ ៣០,០០០ដុល្លារ (៣ម៉ឺនដុល្លារ) ពីស្រ្តីជនជាតិចិន បានសម្រេច​ នៅមុខព្រលានយន្តហោះ​អន្តរជាតិភ្នំពេញ​ ហេីយជិះគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍​ប្រដេញតាម

បង្រ្កាបបានភ្លាមៗ នាវេលាម៉ោងប្រហែល២២:៥០នាទីយប់ ថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៩នេះ។” ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានសាទរអំពើ ចំពោះប្រតិបត្ដិរបស់កងកម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យទាំងអស់ ដែលសហការគ្នាប្រដេញតាមបង្រ្កាបបានដោយជោគជ័យ ដើម្បីរក្សាបានសុវត្ថិភាព សន្តីសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

For More Videos Amazing