ស្វីតខ្លាំងណាស់! ខួបអាពាហ៍ពិពាហ៍ ៤០ ឆ្នាំ របស់លោកជំទាវ ហ៊ុន សុីណាត កាលពីយប់មិញ ពិតជាស្វីតខ្លាំងណាស់ ធ្វើអោយក្មេងៗមើលហើយច្រណែនខ្លាំងណាស់….(មានរូបភាព)

ប្រិយមិត្ដ​ និង​មហាជន​ប្រាកដជាបានជ្រាបរួចមកហើយ​អំពី​លោកជំទាវ​ ហ៊ុន​ សុីណាត​ ប្អូនស្រីបង្កើត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ថីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវតែងតែចេញមុខ​ និយាយពីបញ្ហាសង្គមនានាជាច្រើន ទាក់ទងទៅលើបញ្ហាដីធ្លី ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាគ្រឿងញៀនផងដែរ។

ដោយឡែក​ កាលពី​ម្សិលមិញ​នេះ​ គឺជា​ថ្ងៃ​ដ៏ពិសេស​មួយ​ ដែលលោកជំទាវ​ ហ៊ុន​ សុីណាត​ រួមជាមួយ​ស្វាមី​ បានកាន់ដៃគ្នាពុះ​ហែលឆ្លង​គ្រប់​ឧបសគ្គ​ តាំង​ពី​ជំនាន់​ប៉ុលពត​ ដែលគិតមកដល់ពេលនេះ​ មាន​រយៈ​ពេល​ ៤០ឆ្នាំ​ហេីយ​ ដែលនេះគឺជារឿងមួយដ៏​គួរឲ្យ​សស្ញប់ស្ញែងខ្លាំងណាស់​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​។

ជាមួយ​គ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​របស់​លោក​ ជំទាវ​ ហ៊ុន​ សុីណាត​ ក៏បានមានការ​លេីកឡេីងថា​៖​ «នេះជាថ្ងៃខួបអាពាហ៍ពិពាហ៍ របស់ខ្ញុំ ដែលបានចាប់ដៃតាចាស់នេះមក បាន ៤០ ឆ្នាំហើយ សូមឲ្យបាយមួយឆ្នាំង ដែលជាសមិទ្ធិផលគូស្រករងើបពីរបបប៉ុលពតមកនេះ ឋិតថេរចីរកាលទៅហោង 9.4.2019»។

For More Videos Amazing