សូមបងប្អូនប្រុងប្រយ័ត្នផង! ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹង ប្រទេសកម្ពុជាយើងនឹងមានភ្លៀងធ្លាក់ស្ទើរតែទូទាំងប្រទេស នៅថ្ងៃទី….

ប្រទេស កម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅតំបន់ត្រូពិចហើយនិងមានរដូវធំៗពីរ គឺទី១រដូវ ប្រាំង និងទី២រដូវវស្សា ប៉ុន្តែមកដល់សព្វថ្ងៃនេះ ចំពោះអាកាសធាតុហាក់បីជា មានភាពប្រែប្រួល ជាញឹកញាប់ និងមិនមានភាពប្រក្រតី នោះឡេីយ ដែលអាចបង្កឲ្យយេីងរងនូវភាពប៉ះពាល់ ក៏ដូចជាប៉ះពាល់ទៅដល់សុខភាពផងដែរ។

ដោយឡែកមុននេះបន្ដិច ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនស្ដីពី ស្ថានភាពអាកាសធាតុ (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩) យោងតាមការតាមដាន និងសង្កេតលើលក្ខណៈ អាកាសធាតុជាប្រចាំ បង្ហាញឲ្យឃើញថា៖

“ទី១ ចាប់ពីថ្ងៃទី ១០-១១ ខែមេសានេះ ជ្រលងសម្ពាធទាប ដែលកន្លងមកបានអូសបន្លាយលើកម្ពុជាយើង មានលក្ខណៈចុះខ្សោយ។ ដូចនេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។ ទន្នឹមនោះសីតុណ្ហភាព ក៏មានការហក់ឡើងបន្ដិចវិញក្នុងកម្រិត ពី៣៦-៣៩អង្សាសេផងដែរ។

ទី២ ចាបពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជាយើងនឹងទទួលនូវឥទ្ធិពលនៃ សម្ពាធទាបដែលកើតមកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឲ្យមានភ្លៀង ធ្លាក់បន្ដកើតមានក្នុងកម្រិត ពីខ្សោយទៅបង្គួរ ស្នើរក្នុងក្រនខ័ណ្ឌ ទូទាំងប្រទេស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៍មាន និងសូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ពិសេសខ្យល់កន្ដ្រាក់។ ទន្នឹមនោះ សូមមេត្ដាយកចិត្ដទុកដាក់ថែរក្សា ទឹកទុកត្រងទឹកទុកនៅពេលមានភ្លៀង ព្រោះរដូវវស្សា នៅមានរយៈពេលមួយវែងជាបង្គួរ គួបផ្សំនិងកំដៅក្ដៅ និងរំហួតខ្ពស់”៕

For More Videos Amazing