ទេព បូព្រឹក្ស និង G-Devith ភ័យផងអរផង ខណះពេលដែលកំពុងតែច្រៀងសុខៗ ស្រាប់តែសម្តេចតេជោ ហ៊ុន សែន ចូលមក Comment ថា…..

កាលពីម្សិលមិញនេះ លោក ជីដេវីត រួមទាំងអនាគតភរិយារបស់លោក កញ្ញា ទេព បូព្រឹក្ស បានអញ្ចើញចូលរួមក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលបានធ្វើឲ្យបរិយាកាស នៅពេលនោះ មានភាពសប្បាយរីករាយជាខ្លាំង រួមទាំងសម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនលែងថែមទៀតផង។

ដោយឡែកអ្នកគាំទ្ររបស់អ្នកទាំងពីរម្នាក់ ដែលមានគេហទំព័រ ហ្វេសប៊ុកឈ្មោះថា Mean Mean បានប្រាប់ឱ្យដឹងថា៖”យប់នេះក្នុងនាមពួកខ្ញុំជាហ្វេនរបស់បងស្រីទេពបូព្រឹក្ស និងបងប្រុសជីដេវី​ត​ ពិតជាសប្បាយចិត្តនិងមានសេចក្ដីរីករាយជាខ្លាំងដែលបានសម្ដេចពុកមានប្រសាសន៍ក្នុងខំមិន​ដោយបានលើកសរសើរពួកគាត់ទាំងពីរនូវ

បទចម្រៀងប្រពៃណីជាតិក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ.​ សូមជូនពរឲ្យសម្ដេចពុកមានសុខភាពល្អ និងសូមឲ្យការដឹកនាំមានការវិវត្តន៍តទៅមុខដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅគ្រប់ៗគ្នា Samdech Hun Sen, Cambodian Prime Minister” ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញមតិមួយចំនួន ដោយសម្ដេច បានមានប្រសាសន៏ថា៖

“សូមស្វាគមន៏សម្រាប់ទាំងអស់គ្នា ដែលបានចូលរួមនារាត្រីនេះ។ អរគុណក្មួយ រដ្ឋា ដែលផ្ដល់យុត្ដិធម៍សម្រាប់ការដឹកនាំរបស់ខ្ញុំ។ ជិតចូលឆ្នាំហើយ នាំគ្នាសប្បាយជាមួយបទចម្រៀងប្រពៃណីយរបស់យើង។ យប់នេះបានឃើញ បូព្រឹក្ស និងដេវីត ច្រៀងប្រពៃណីដ៏ល្អ។” សម្ដេច បានមានប្រសាសន៏បន្ថែម ក្នុងន័យសប្បាយរីករាយទៀតថា៖“ប្ដូរពីបទ រាំញីកែងជើង មករាំវង់ក្រាំងយ៉ូវ បានយ៉ាងល្អ។ ស្លៀកពាក់ក៏ស្របជាមួយប្រពៃណីយ បន្ថែមដោយការរាំស្អាតទាំងគូរ”៕

For More Videos Amazing