គ្រាន់តែជិតដល់ថ្ងៃរៀបការ ​ប៉ែន​ ​ចំ​រ៉ុង បាននាំគូរស្នេហ៍ទៅថតរូបស្វីតៗ នៅខេត្តសៀមរាប (មានរូបភាព)

ដូចដែរប្រិយមិត្ត​ និងមហាជនបានទទួលជ្រាបរួចមកហេីយ​ ទាក់ទង​នឹង​រឿង​រ៉ាវ​ស្នេហា​របស់លោក​ ប៉ែន​ ចំរ៉ុង​ ដែលលោកគឺជាតារា​សម្តែង​ និងជា​ពិធី​ករដ៏មានឈ្មោះល្បីក្នុង​កម្មវិធី​ “សុីអារម្មណ៏​“ របស់​ស្ថានីយ​ទូរទស្សន៍​ PNN ដោយក្រោយពីបាន​ចែកផ្លូវ​ស្នេហា​ជាមួយ​អ្នក​នាង​ ភិន​ សុដាលីស​ រួចមក​ ពេលនេះលោកបានរកឃេីញ​អនាគត​ភរិយា​ហេីយ​។

ចំពោះ​គូស្នេហ៍​ថ្មី​ និងត្រូវជា​អនាគត​ភរិយា​របស់​លោក​ ប៉ែន​ ចំរ៉ុង​ ត្រូវ​បានគេស្គាល់ថា​ ជាកូនស្រី​អ្នក​ខេត្ត​បាត់​ដំបង​ ដែលមានឈ្មោះថា​ ហ៊ុន​ ម៉ាណេ ហេីយ​ពួកគេទាំង២​ ក៏បាន​ភ្ជាប់​ពាក្យ​រួច​រាល់ហេីយដែរ​ ចំណែកឯ​ថ្ងៃរៀបការវិញ​នោះ​ មិនទាន់មានការ​បញ្ជាក់​ច្បាស់​នៅឡេីយនោះទេ​ ។

បើ​តាម​ការ​បង្ហើប​ពីសំណាក់​មិត្ត​ជិតស្និទ្ធ​ជាមួយ​ លោក​ ប៉ែន​ ​ចំ​រ៉ុង​ ​បាន​ឲ្យ​ដឹង​ថា​ តារា​សម្តែង​រូប​នេះ​អាច​នឹង​រៀបការក្នុងខែ​ឧសភា​នេះ​ ប៉ុន្តែ​ចំពោះ​ថ្ងៃច្បាស់លាស់នោះ​ មិនទាន់មានការបញ្ជាក់​ឲ្យ​ដឹង​នៅឡេីយនោះទេ​ ចំណែក​ឯ​ទីកន្លែង​ប្រារព្ធ​ពិធី​មង្គលការ​ អាច​នឹង​រៀបការ​នៅ​ខេត្តបាត់ដំបង​ ។

ក្រោយ​ពី​មានការលេចលឺនូវ​ព័ត៌មាន​ដ៏​រសើប​នេះ​រួចមក​ គេសង្កេត​ឃើញថា​ គូស្នេហ៍​១គូរនេះ​ កាន់តែមានភាពផ្អែមល្ហែមយ៉ាង​ស្អិត​រមួត​បង្ហាញមកកាន់មហាជន​ តាម​រយៈ​រូបភាព​ស្វីតជាច្រេីនសន្លឹកលេីទឹកដី​ដ៏​សក្តិ​សិទ្ធ​នាខេត្តសៀមរាប​ ដែល​ឃើញ​ហើយ​ពិតជា​មាន​សេចក្តី​សុខ​ជំនួស​ ណាស់។

For More Videos Amazing