ញាក់សាច់! ដំណាំផ្លែឈើ របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រមាណជិត ៤មុឺនដើម គឺត្រូវកាប់ចោលតែម្តង ដើម្បីយកដីសាងសង់…..

ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី គឺជាបុគ្គលមួយរូប ដ៏ល្បីល្បាញដែលមហាជនជាច្រើនទូទាំងប្រទេស បានស្គាល់រួចមកហើយ អំពើទង្វើព្រមទាំងទឹកចិត្ដមនុស្សធម៌របស់លោកនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដម ម៉ុង ឬទ្ធី គឺជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម ដែលមានបុគ្គលរហូតជិតទៅដល់ ១មុឺននាក់ឯណោះ។

ដោយឡែកក្រោយពីកម្ពុជា បានសម្រេចសាងសង់ផ្លូវល្បឿងលឿន ពីភ្នំពេញ-ក្រុងព្រះសីហនុ មក ដំណាំហូបផ្លែរបស់ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ដែលមានដូចជា ស្វាយ កៅស៊ូ ម្រេច ដូងប្រេង សាវម៉ៅ បូករួមទាំងដំណាំផ្សេងៗជាច្រើនទៀត ត្រូវបានកាត់ និងគាស់ចេញ ដែលមានចំនួន សរុប ៣៧,៩២០ដើមឯណោះ ដោយគម្រោងសាងសង់ផ្លូវនេះ ត្រូវធ្វើកាត់តាមចំការរបស់លោក។

ទន្ទឹមនឹងការកាត់ដំណាំរបស់ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ដើម្បីសាងសង់ផ្លូវល្បឿនលឿននេះ រូបលោកក៏ទទួលបានសំណងប៉ះប៉ូវ ពីសំណាក់ក្រុមហ៊ុនផងដែរ ចំពោះការខាតបង់រួមទាំងកំលាំងញើសឈាមរបស់លោក ខិតខំប្រឹងប្រែងណាពេលកន្លងមកនេះ ដែលចំណាយពេលវេលាអស់ជាច្រើនឆ្នាំទម្រាំបានផ្លែផ្កាបែបនេះ។

ជាមួយគ្នានេះផងដែរ ទាក់ទង់ទៅលើរឿងមួយនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើការលើកឡើងថា៖”ចាប់ពី​វេលាម៉ោង​មួយ​រសៀល​រហូត​ដល់​ម៉ោង​ប្រាំ​ល្ងាចថ្ងៃអាទិត្យ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០១៩​ ចុះមកពិនិត្យមេីលការងារ​សាងសង់​អាង​ចម្រោះទឹក​ស្អាត​អោយជ្រូក​ផឹក​ ​ដំណាំ​កៅស៊ូ​ ស្វាយ​ ដូងប្រេង​ សាវម៉ាវ​ ម្រេច​ និង​ដំណាំ​ជាច្រើន​ប្រភេទ​ទៀត​ដែលត្រូវកាត់​គាស់​ចេញ​សរុប​ចំនួន​ ៣៧,៩២០ដេីម​ ​ព្រម​ទាំង​ផ្ទៃដី​មួយ​ចំនួន​ធំ​

ថែម​ទៀត​ផង​ ករណី​នេះ​វាធ្វើឲ្យ​បះពាល់​ដល់​ដំណើរការ​ផែនការ​អាជីវកម្ម​ របស់​ក្រុមហ៊ុន​ខ្ញុំ​ជាច្រើន​ប្រភេទ​និង​ច្រើន​ផ្នែក​ ថ្វីត្បិត​តែ​មានសំណង​ប៉ះប៉ូវ​មួយ​ចំនួន​ក៏​ដោយ​ក្តី​ អ្វី​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​សម្បទាន​នៅពេលនេះ​ ក្តី​សង្ឃឹម​ជាចុងក្រោយ​​របស់​ខ្ញុំ​នោះគឺ​ រូប​ខ្ញុំ​រួម​ជាមួយ​ប្រជាជន​កម្ពុជា​យេីងប្រាកដ​ជានិង​បាន​ប្រេីប្រាស់​ធ្វើ​ដំណើរ​នៅលេី​ ​ផ្លូវ​ល្បឿនលឿន​ប្រកបដោយ​សុវត្ថិភាព​ក្នុង​រយៈពេល​ ៤៨ខាងនេះ​ជាក់ជាមិនខានឡេីយ​”៕

For More Videos Amazing