ភ្ញាក់​ផ្អើល​! ក្មេង​ស្រី​អាយុ​ត្រឹម​១២ឆ្នាំ​សោះ​ តែបែរជា​អាចមាន​សមត្ថភាព​រកលុយ​ដោយខ្លួន​ឯង​ ទិញ​រថយន្ត​ស៊េរី​ទំនើប​ BMW ដោយសារតែ​…(មានវីដេអូ)

កាលពី​ពេល​ថ្មីៗ​នេះ​ មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ មានការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ដោយមានក្មេងស្រីជនជាតិថៃម្នាក់​ មានអាយុ​ត្រឹមតែ​ ១២ឆ្នាំ​សោះ​ តែបែរជា​អាចមាន​សមត្ថភាពក្នុងការ​រកលុយ​ទិញ​រថយន្ត​ថ្មី​ស៊េរី​ទំនើប​ម៉ាក​ BMW 5 Series បានដោយខ្លួនឯង​ ។

សូម​ជម្រាប​ផងដែរ​ថា​ កុមារី​រូបនេះមានឈ្មោះ​ Phrae​ នាងមានការចូលចិត្តលេីការផាត់មុខតាំងតែពី​អាយុ​ ៣ឆ្នាំ​មកម្លេះ​ ក្រោយ​មកពេលចាប់មានអាយុបាន​ ៥ឆ្នាំ​ ក្មេង​ស្រី​រូប​នេះ​ ក៏​អាចផាត់មុខដោយខ្លួនឯងបាន​ និងថែមទាំងបានថតនូវ​ទិដ្ឋភាព​របស់ខ្លូន​ បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណេត​ ដោយមានអ្នកចូលទស្សនាយ៉ាងច្រេីនទៀតផង។

ក្រោយ​ពី​ទទួល​បាននូវការចាប់​អារម្មណ៍​ ​ក្នុង​បណ្តាញ​អ៊ីនធឺណេតរួចមក​ ក្មេង​ស្រី​រូប​នេះ​ ក៏​ត្រូវ​បានខាងសាលារៀនផ្នែកបច្ចេកទេស​ផាត់មុខ​ យកទៅបណ្តុះបណ្តាល ថែម​ទាំង​ទទួលបានការងារទៀត​ផង​ ក្រោយ​មកទៀត​ ក្មេង​ស្រី​រូប​នេះ​ ក៏ក្លាយជាអ្នក Make Up វ័យក្មេងដ៏ស្ទាត់ជំនាញម្នាក់។

កាន់តែ​ពិសេស​នោះ​ នាងបានទទួលការអញ្ជើញឲ្យចូលរួមដើម្បីផាត់មុខ​ តារាបង្ហាញម៉ូដក្នុងកម្មវិធី London Fashion Week 2018 ផងដែរ​ ហេីយ​ក្មេង​ស្រី​ដ៏​មាន​សមត្ថភាព​រូបនេះ​ ត្រូវ​បានគេហៅថា​ Make Up Artist​ ពិតជា​គួរ​សរសើរ​នូវ​សមត្ថភាព​ក្មេង​ស្រី​នេះណាស់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing