ត្រៀមខ្លួន​ទៅអ្នក​បាត់ដំបង​! ដឹងតែ​កន្ត្រាក់​ហេីយ​ ក្រោយ​ពី​បានឃេីញ​ទិដ្ឋភាព​សង្រ្គាន​នាពេលរាត្រី​ក្នុងខេត្ត​មួយ​នេះ…(មានរូបភាព)

ស្នាមញញឹម​បង​ប្អូន​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មិនថានៅក្នុងស្រុកនិង​ក្រៅស្រុក​នោះទេ​ បានកំពុងតែ​មានក្តីរីករាយជាខ្លាំង​ ដោយសារតែ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ បាន​ខិត​ជិត​ចូល​មក​ដល់​ ដែលជា​ឱកាស​ដ៏​ពិសេស​មួយសម្រាប់​ជួប​ជុំសាច់​ញាតិ​ គ្រួសារ​ ក្រោយ​ពី​មានថ្ងៃឈប់​សម្រាក​ជាច្រើន​ថ្ងៃ។

ដោយឡែក​ ដេីម្បី​ចូលរួម​ស្វាគមន៍​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នាពេលខាងមុខនេះ​ ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​ និងតំបន់​នានា​ បាននាំគ្នាបង្កេីតនូវ​កម្មវិធី​កម្សាន្ត​ជាច្រើន​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែលមានការ​រៀបចំ​បែបប្រពៃណី​ខ្មែរ​ បែបទំនៀមទំលាប់​ទៅតាម​តំបន់​ផ្សេងៗ​គ្នា​។

ជាក់ស្តែង​ ចំពោះ​បង​ប្អូន​ដែលមានស្រុកកំណេីតនៅ​ខេត្ត​បាត់ដំបង​ ប្រាកដ​ជា​ទទួលបាននូវភាព​រីករាយ​ជាក់ជាមិនខាន​ ដោយសារតែ​ ខេត្ត​បាត់ដំបង​ បានមានការ​រៀបចំ​នូវ​កម្មវិធី​សង្រ្គាន​ ដោយមានការតុបតែង​ភ្លើង​ពណ៌​ ក្លោង​ទ្វារ​ គោម​ និងថែមមានការ​លេង​កម្សាន្ដ​នូវ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ទៀត​ផង។

ជាមួយ​គ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​ឈ្មោះ​ RiTh បានធ្វេីការ​បញ្ជាក់​ ដោយមានការ​រៀប​រាប់​ យ៉ាង​ដូច្នេះ​ថា​៖​
«តោះមកមើលការតុបតែងសង្ក្រាន្ត ខេត្តបាត់ដំបងយើង ក្នុងវិទ្យាល័យនេតយង់ ពេលរាត្រីស្អាតណាស់ នឹងចាប់ផ្តេីមពីថ្ងៃទី12-16ខែ04/2019នេះ ឆ្នាំនេះស្អាតកប់ៗតែម្តង​»។

For More Videos Amazing