ចប់ហើយពេលនេះ! ជនបរទេសដែលបានលេងសៀកបន្លំដកលុយ ATM ទៅជាលុយក្លែងក្លាយ ពេលនេះត្រូវបានសមត្ថកិច្ច….(មានវីដេអូ)

មជ្ឈដ្ឋាន​មហាជន​ បាន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ ពាក់ព័ន្ធ​នឹង​ករណី​ជនសង្ស័យម្នាក់ឈ្មោះ HOFER PETER ភេទប្រុស អាយុ64ឆ្នាំ ជនជាតិស្វីស បានធ្វេីការ​ឆបោក​ ដោយជនសង្ស័យបានដកលុយចំនួន​ 100$​ (មួយរយដុល្លារ)​ ចេញពីទូរ​ ATM រួចហេីយ ក៍យកលុយ​ 100ដុល្លារនោះ​ មកបង្ហាញដល់បុក្គលិកធនាគារ ហេីយបានប្រាប់ថាជាលុយក្លែងក្លាយ ។

ពេលនោះ ជនរងគ្រោះ​ ដែលជាតំណាងធនាគារ បានពិនិត្យលុយក្លែងក្លាយនោះ និងបា​និយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលចំពោះរឿងនេះអោយ និងអោយជនសង្ស័យ​ ត្រលប់ទៅវិញសិន​ ចាំល្ងាចម៉ោង​ 15និង00នាទី​ ចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យក៍បានចេញទៅបាត់ទៅ ។

បន្ទាប់មក ជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមេីល​ ទេីបដឹងថា ជនសង្ស័យបានលួចបន្លំ​ ដោយយកលុយក្រដាស់​ 100ដុល្លារក្លែងក្លាយ​ ចេញពីកាបូបស្ពាយព៌ណខ្មៅ​ មកកាន់បន្លំ​ បង្ហាញបុគ្គលិកធនាគារ​ ABA​ ថា​ ជាលុយដុល្លារ​ ដែលខ្លួនដកបានពី​ ATMនោះជាលុយដុល្លារក្លែងក្លាយ​ ។

រហូតដល់ម៉ោង​ 15និង00នាទី​ ជនសង្ស័យត្រលប់មកវិញ បន្ទាប់​មកជនរងគ្រោះ​ បានធ្វេីការសួរនាំ នឹងបេីកអោយមេីលកាម៉េរ៉ាសុវត្ថិភាព​ ទេីបជនសង្ស័យរូបនេះ​ បានសារភាពថា​ ខ្លួនពិតជាមកធ្វេីការបន្លំពិតប្រាកដមែន។ បន្ទាប់មកជនរងគ្រោះ​ បានធ្វេីការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ​ 100ដុល្លារក្លែងក្លាយ​ យកមកប្រគល់ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី3​ ដេីម្បីធ្វេីការសាកសួរ។

គួរបញ្ជាក់ដែរថា​ ជនសង្ស័យបរទេស​ ដែលបានលួចបន្លំ​លុយ​ ១០០ដុល្លារ​ក្លែង​ក្លាយ​ខាងលេី​នេះ​ មានឈ្មោះ HOFER PETER ភេទប្រុស អាយុ64ឆ្នាំ ជនជាតិស្វីស​ កាន់លិខិតឆ្លងដែនលេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ17 ផ្លូវលេខ144 ភូមិ5 សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

ដោយឡែក​ នៅសៀលថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៩នេះ​ សមត្ថកិច្ចបានបញ្ជូន​ ជនសង្ស័យម្នាក់ឈ្មោះ HOFER PETER អាយុ៦៤ឆ្នាំ​ជាជនជាតិស្វីស ទៅកាន់តុលាការ​ ហេីយ ពាក់ពន្ធ័នឹងករណីឆបោក បន្លំក្រដាស់ប្រាក់ដុល្លារក្លែងក្លាយប្រភេទ ១០០ដុល្លារ នៅទូ ATM ធនាគារ ABA ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុង​នោះ​ដែរ​ សមត្ថកិច្ច​បានដកហូតវត្ថុតាងដែលមានដូចជា៖​លុយក្រដាស់​100ដុល្លារក្លែងក្លាយចំនួន01សន្លឹក លុយដុល្លារចំនួន116$ និងលុយថៃចំនួន​ 5240បាត លុយខ្មែរចំនួន​ ២មុឺនរៀល​ លិខិតឆ្លងដែន​ 01ក្បាល​ ទូរសព្ទ័ដៃម៉ាក​ Xiami ពណ័ខ្មៅចំនួន​ 01គ្រឿង​ វ៉ែនតាចំនួន​ 02​ ថ្នាំពេទ្យមួយចំនួន​ កាត​ ATM​ ចំនួន04​ កាតសំគាល់ខ្លួនចំនួន​ 03​ ប្រអប់ដាក់កាតចំនួន01​ បណ្ណ័បេីកបរអន្តរជាតិចំនួន01​ កាបូបស្ពាយពណ័ខ្មៅចំនួន01 (ជារបស់ជនសង្ស័យ)។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing