ញាក់សាច់លេងចឹងៗម៉ង! ផ្អើលអស់អ្នកដែលធ្វើដំណើរតាមផ្លូវ ព្រោះតែខ្មោចនាងណាត ដើរពរកូនលក់លក់បាយសាច់ជ្រូកអាំងនៅតាមផ្លូវ….(មានរូបភាព)

នារីដ៏ស្រស់ស្អាតម្នាក់ បានកំពុងតែធ្វើអោយមហាជន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពីរូបនាងមានសម្រស់ស្រស់ស្អាត រូបនេះបានតុបតែងខ្លួនជាខ្មោចម៉ែណាត ឬនាងណាត ដោយមានបីកូនតុក្កតាជ័រជាប់នឹងដៃ ដើរលក់បាយសាច់ជ្រូកអាំងនៅឯខេត្តព្រះនគរ ក្រុងអយុធ្យា។

នារីរូបនេះ ដែលតុបតែងខ្លួនធ្វើជាខ្មោចដើរលក់បាយនេះ ត្រូវបានគេស្គាល់ថា Nannapha Chaiyananpha មានអាយុ២៣ឆ្នាំ បានដើរលក់បាយ បានដងវិថី និងស្ដុបនានាក្នុងប្រទេសថៃ ដោយនាងតែងតែចេញលក់ បាយសាច់ជ្រូកនៅវេលាម៉ោង ៥ រសៀលល្ងាច រហូតដល់ម៉ោង៩យប់ នៅខេត្តព្រះនគរក្រុងអយុធ្យា។

ដោយឡែកយោងតាមរយៈ ប្រភពមួយបានប្រាប់ឱ្យដឹងពីប្រវត្ដិរបស់នាង ដែលនាងត្រូវបានគេស្គាល់ថា គឺជាអតីតអ្នកសម្តែងមួយរូបនៅឯរោងល្ខោនផ្សារទឹកថៃ ប៉ុន្ដែក្រោយមកនៅទីនោះ ស្រាប់តែមានគ្រោះអគ្គីភ័យឆាបឆេះអស់គ្មានសល់ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិកាលពីឆ្នាំមុនរួចមក ទើបធ្វើឲ្យរូបនាងសម្រេចចិត្ដចាកចេញពីទីនោះ

មករស់នៅក្រុង អយុធ្យា ដោយស្វែងរកប្រកបមុខរបរថ្មី ជាអ្នកលក់បាយសាច់ជ្រូក ហើយដើម្បីចង់អោយលក់កាន់តែដាច់នោះ នាងក៏បានស្វែងរកគំនិតច្នៃប្រឌិតថ្មីឲ្យប្លែកខុសពីគេ ដើម្បីទាក់ទាញចំណាប់អារម្មណ៏ ហើយក្រោយមកដោយឃើញថាវាពិតជាទទួលបានផលពិតមែន ដែលបាយសាច់ជ្រូកដ៏ឈ្ងុយឆ្ងាញ់ របស់នាងណាតនេះមានតម្លៃត្រឹមតែ២៥បាតតែប៉ុណ្ណោះ។

For More Videos Amazing