អស្ចារ្យណាស់! ទេព ពិសិដ្ឋ ម្ចាស់ពាន The Voice Kids Cambodia រួមជាមួយនឹងឈូឈូ នាំគ្នាស្លៀកសំលៀកបំពាក់ ឈុតបុរាណ ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់….(មានវីដេអូ)

ប្រិយមិត្ដអ្នកនិយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុកប្រាកដជាបានស្គាល់រួចមកហើយ នូវតារាចម្រៀងវ័យក្មេង ក្នុងផលិតកម្ម រស្មី ហង្សមាស ដ៏មានរូបសម្បត្ដិស្រស់សង្ហារ នោះគឺ ប្អូនប្រុស ទេព ពិសិដ្ឋ ដែលប្អូនប្រុសគឺជាម្ចាស់ ពាន់រង្វាន់កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី២។

ទន្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេង ទេព ពិសិដ្ឋ រួមជាមួយតារាសម្ដែងស្រីវ័យក្មេង ដ៏គួរឲ្យស្រលាញ់មានមុនស្នេហ៏ និងពោរពេញទៅដោយសមត្ថភាពសម្ដែង នោះគឺ ប្អូនស្រីអាង សុជាតា ហៅឈូឈូ បានប៉ះជាមួយគ្នាជាលើកដំបូង នៅក្នុងរព្រឹត្ដិការណ៏សង្រ្កាន្ដដើរម៉ូត។

ជាមួយគ្នានេះដែរ អ្នកទាំងពីរនាក់នេះ បានធ្វើឲ្យប្អូនៗ ដែលបានចូលរួមក្នុងកម្មវិធីនោះ មានការហ៊ូសប្បាយជាខ្លាំង ដោយបានធ្វើការបង្ហាញខ្លួននៅលើឆាក ដើរម៉ូតជាមួយនឹងសម្លៀកបំពាក់ បែបបុរាណ យ៉ាងទន់ភ្លន់គួរឲ្យសរសើរ មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់តារាទាំង២ដួងនេះកាន់តែស្រស់ស្អាត លេចធ្លោ ប្លែកភ្នែកតែម្តង។

ជាចុងក្រោយ មហាជនដែលបានចូលរួម នៅក្នុងព្រឹត្ដិការណ៏មួយនេះ បាននាំគ្នាកោតសរសើរ ដល់រូបសម្រាស់អ្នកទាំងពីរ ក្នុងឈុតសម្លៀកបំពាក់ ក្នុងសម័យកាលលង្វែក បូករួមទាំងការដើរ និងកាយវិការយ៉ាងទន់ភ្លន់ នៅលើឆាក រហូតធ្វើឲ្យទស្សនិជន និយមប្រើប្រាស់ បណ្ដាញសង្គម ហ្វេសប៊ុក មានការស៊ែរចែករំលែកតៗគ្នាជាច្រើន។

សូមទស្សនាវីដេអូខាងក្រោម