ត្រៀម​អោយហើយទៅបងប្អូន! សម្រាប់​សង្រ្កាន្ត​សៀមរាប ខណះពេលនេះ អាជ្ញាធរកំពុងតែចាប់ផ្តើមតទុយោ តាមផ្លូវហើយ ដើម្បី…..(មានរូបភាព)

បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានខិតចូលមកដល់ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀត ដែលនឹងប្រព្រឹត្ដឡើងចំនួន ៣ថ្ងៃ គឺនៅថ្ងៃ១៤ ១៥ ១៦ ខែមេសានេះ ឆ្លងចូលឆ្នាំកុរ ដោយថ្ងៃដំបូងគឺជា ថ្ងៃឯកស័ក ថ្ងៃទី២ ជាថ្ងៃ វារះវនប័ត និងថ្ងៃ ទី៣ជាថ្ងៃ វារះឡើងស័ក ដែលគោលដៅទេសចរណ៏ធំបំផុត នោះគឺខេត្ដសៀមរាបតែម្ដង។

ទន្ទឹមនឹងនេះផងដែរ អាជ្ញាធរជាតិ អប្សរា ព្រមទាំងរដ្ឋបាលខេត្ដសៀមរាប បានដាក់គោលដៅយ៉ាងច្បាស់លាស់ របស់ខ្លួន ដោយនឹងរៀបចំកែលម្អខេត្ដមួយនេះ ក្លាយទៅជាគោលដៅទេសចរណ៏សម្រាប់ភ្លៀវជាតិ និងអន្ដរជាតិ ដែលនឹងខិតខំស្ថាបនានិងជួសជុល ផ្លូវ នៅ តំបន់រមណីយដ្ឋានអង្គរ ឲ្យស្អាតភ្លឹងទាំងអស់តែម្ដង។

អ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះ សម្រាប់សង្រា្កន្ដសៀមរាប បើទោះជាគ្មានសង្រ្កាន្ដអង្គរនោះ យើងសង្កេយឃើញអជ្ញាធរខេត្ដសៀមរាប បានរៀបចំខ្លួនរួចជាស្រេច ក្នុងការស្វាគមន៏ភ្លៀវ ដែលបានអញ្ជើញមកលេងកម្សាន្ដ ក្នុងពិធីបុណ្យចូលប្រពៃណី ចូលឆ្នាំខ្មែរ ដោយនៅតាមដងផ្លូវគេមានតបណ្ដាញទឹក ព្រមទាំងមានពាងសម្រាប់ដាក់ទឹក អោយបងប្អូនលេងយ៉ាងសប្បាយរីករាយ។