ល្បីហើយពេលនេះ! មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែនារីម្នាក់នេះ ដើរលក់ផ្កាម្លិះ តាមភ្លើងស្តុប ដែលមានរូបសម្រស់ស្អាតដូចតារាចឹង….(មានរូបភាព)

នារីដ៏ស្រស់ស្អាតម្នាក់ បានកំពុងតែធ្វើអោយមហាជន ដែលជាអ្នកនិយមលេងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពីរូបនាងមានសម្រស់ស្រស់ស្អាត ដូចទៅនឹងតារាតែម្ដង ក៏ប៉ុន្តែនារីស្រស់ស្អាតរូបនេះ បែរជាប្រកបរបរអាជីវកម្មដើរលក់កម្រងផ្កា តាមចិញ្ចើមផ្លូវ និងតាមភ្លើងស្តុបទៅវិញ។

ក្រោយមានការចាប់អារម្មណ៏មកលើ រូបនាងរួចមក យោងតាមរយៈប្រភពមួយបានប្រាប់ឱ្យដឹងពីឈ្មោះរបស់នាង ដែលមានឈ្មោះថា Parkum WahRuk មានអាយុត្រឹមតែ ២០ឆ្នាំស្ដែងតែប៉ុណ្ណោះ ដែលសព្វថ្ងៃប្រកបរបបដើរលក់ផ្កាតាមភ្លើងស្ដុប នៅឯខេត្ដ Ubon Ratchathani ប្រទេសថៃ។

ទន្ទឹមនឹងនេះផងដែរ រូបនាងក៏បានបង្ហោះសារ នៅលើគេហទំព័រ ហ្វេសប៊ុករបស់នាង ដោយបង្ហាញពីចំណាប់អារម្មណ៏របស់ខ្លួន ដោយបានលើកឡើងថា៖”ត្រូវតែអត់ធ្មត់ ត្រូវតែព្យាយាម ជាមួយនឹងការលក់កម្រងផ្កា នៅតាមភ្លើងស្តុប។ ខ្ញុំធ្វើអ្វីដែលជាខ្លួនខ្ញុំ ខ្ញុំចូលចិត្តសេរីភាព ហើយខ្ញុំស្រលាញ់នូវអ្វីដែលខ្ញុំមាន។

ខ្ញុំគិតថាខ្ញុំពិតជាអត់ធ្មត់ខ្លាំងណាស់ សម្រាប់ជីវិតរបស់ខ្ញុំ។ តើជីវិតរបស់ខ្ញុំពិតជា គ្មានតម្លៃទេមែនទេ? ខ្ញុំគិតថាអ្នកគ្រប់គ្នាអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ គ្រាន់តែមានការអត់ធ្មត់និងជឿជាក់លើខ្លួនឯង។ អរគុណគ្រប់គ្នាដែលបានគាំទ្រខ្ញុំ។” យ៉ាងណាមិញ បន្ទាប់ពីនារីរូបស្រស់នេះ ទទួលបានការចាប់អារម្មណ៏ពីសំណាក់មហាជន មកលើខ្លួនជាខ្លាំងនោះ ស្រាប់តែជីវិតរបស់នាង មានការផ្លាស់ប្ដូរជាខ្លាំង ដោយមានអ្នកកាសែត តាមស្ថាប័ននានា បានចុះពីរូបនាង រហូតដល់ប៉ុស្ដិ៍ទូរទស្សន៏បានហៅរូបនាងទៅសម្ភាសន៏ថែមទៀតផង។