សង្វេគ​ណាស់​! ទេីបតែរៀបការថ្មីថ្មោង​ ស្រាប់តែ​ប្រពន្ធ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដោយ​សារតែ​…

មានហេតុការណ៏​នៃករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បានកេីត​ឡេីង​ ដែលបង្កឲ្យ​នារី​ម្នាក់​ បានស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅហ្នឹង​កន្លែង​កេីតហេតុ​ នៅវេលាម៉ោង ១៦:០៥នាទីនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅមាត់ច្រកទ្វារអន្តរជាតិ​ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នារី​រងគ្រោះមានឈ្មោះ ឆាយ គឹមណេង អាយុ ២៤ឆ្នាំ ត្រូវរថយន្តកិនចំក្បាលស្លាប់ហ្នឹងកន្លែង ចំណែកប្តីឈ្មោះ សរ រាត្រី អាយុ​ ២៨ឆ្នាំ រងរបួសស្រាល។ ​ ប្តី​ប្រពន្ធ​មួយ​គូ​រ​នេះ​ ទើបតែរៀបការថ្មីថ្មោង​ បានរយៈពេល​ ​៥ខែហេីយ​ ដោយ​មាន​ទីលំនៅខណ្ឌស្ទឹងហាវ សង្កាត់កំពេញ ក្រុងកំពង់សោម ។

គួរបញ្ជាក់ដែរថា​ អ្នក​ទាំងពីរ​ បានមកស្នាក់នៅជាបណ្តោះអាសន្ន​ ជាមួយបងប្អូន​ នៅចំណុចដើមស្រល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ក៏ជួប​នៅ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះតែម្តង។ ចំណែកឯ​សពត្រូវបានរថយន្តសង្គ្រោះ​ ដឹកយករក្សាទុក​ នៅវត្តបាលិលេយ្យ​ដើម្បីរៀបចំដឹកបន្តទៅស្រុកកំនើត ។

សមត្ថកិច្ចនគរបាលចរាចរណ៍​ បាន​ធ្វើ​ការ​បញ្ជាក់​ថា​ នារី​រងគ្រោះ​ និង​បុរសជាប្តី​ បានជិៈម៉ូតូម៉ាកហុងដា Spacy I ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ បានឌុបប្រពន្ធ បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រាប់តែ​ដួលចូល សឺមីរ៉ឺម៉ក រថយន្តធុនធំ ដែល​កំពុង​ធ្វើដំណើរ​ស្របទិសគ្នា​ ពីទិសលិចទៅកើត បណ្តាលឲ្យស្ត្រីរងគ្រោះបែកក្បាលស្លាប់ និងប្តីរងរបួសសើរស្បែក។

រថយន្ត​ធុន​ធំ​ខាង​លើ​នេះ​ (រថយន្តថៃ)​ ពាក់ស្លាកលេខ Thailand 7I-5383 ចំណែក ស៊ឺមីរ៉ឺម៉ក ពាក់ស្លាកលេខ Thailand 7I-5551 ក្រោយពេលកើតហេតុអ្នកបើកបររថធុនធំខាងលើ សង្ស័យជាជនជាតិថៃ ចុះរត់គេចបាត់ស្រមោល។​ ចំណែករថយន្តត្រូវ​បាន​សមត្ថកិច្ច​យកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដេីម្បី​ដោះស្រាយតាមច្បាប់។

For More Videos Amazing