ទោះបីជាសមត្ថកិច្ច ចុះរុះរើកម្មវិធី សង្ក្រាន្តយុវ័ន មិនអោយធ្វើនៅលើលូរទឹកស្អុយ យ៉ាងណាក៍ដោយ ក៍កម្មវិធីមួយនេះ នៅតែរីករាយរាំលេងយ៉ាងសប្បាយ និងមានមនុស្សមកចូលរួមយ៉ាងច្រើនកុះករផងដែរ….(មានវីដេអូ)

ប្រិយមិត្ដបានដឹងហើយថា បុណ្យប្រពៃណីចូលឆ្នាំខ្មែរ បានខិតជិតចូលមកដល់ហើយ រហូតធ្វើឲ្យក្រុមយុវជនសំរាមដែលបានចំណាយពេលវេលាជាច្រើន ក្នុងការប្រមូលសំរាមនៅម្ដុំប្រឡាយលូបឹងត្របែក ក៏បាននាំគ្នាផ្ដួចផ្ដើមគំនិង បង្កើតកម្មវិធីសង្រ្កាន្ដយុវជននេះឡើង នៅឯម្ដុំប្រឡាយលូបឹងត្របែក ដែលកម្មវិធីនេះ និងប្រារព្ធឡើងនៅក្នុងថ្ងៃនេះ ទី០៦ ខែមេសា ឆ្នាំ២០១៩នេះតែម្ដង។

ក្រោយមកកម្មវិធីប្រារព្ធបានបន្ដិច ស្រាប់តែខាងអជ្ញាធរដែនដី បាននាំកម្លាំងចុះមករុសរើតែម្ដង ដោយក្នុងមូលហេតុគឺ មិនមានសុំច្បាប់អនុញ្ញាតជាមុនសិន។ ទន្ទឹមទៅនឹងបញ្ហាខាងលើនេះ លោក តាំង គីមសួរ ក៏បានបញ្ចេញមតិមួយចំនួន នៅលើគេហទំព័រ ហ្វេសប៊ុករបស់លោក ដោយលោកបានលើកឡើងថា៖”ចប់មិនទាន់បានចូលរួមផង មានរឿងអីដែរ? អត់ច្បាប់ឬអត់លុយ? ទោះជាយ៉ាងណាក៏ដោយ គួរតែមានការយោគយល់។”

ប៉ុន្ដែមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋដែលបានអញ្ចើញចូលរួមក្នុងកម្មវិធីសង្រ្កាន្ដយុវជន បើទោះជាអជ្ញាធរ បានរើអីវ៉ាន់មួយចំនួនធំក៏ដោយ ក៏យើងសង្កេតឃើញថា តាមរយៈគេហទំព័រ ហ្វេសប៊ុក លោក សាន្ដ តារាវីត ជាអ្នកផ្ដួចផ្ដើមកម្មវិធីនេះ គឺនៅតែបន្ដទៅមុខ ដោយមានការរាំច្រៀងយ៉ាងសប្បាយរីករាយតែម្ដង។

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ

For More Videos Amazing