លង់ស្នេហ៍ហើយពេលនេះ! សង្ក្រាន្តជុំមិត្ត មើលទៅពិតជាសប្បាយខ្លាំងណាស់ តែអ្វីដែលសំខាន់ គឺសុទ្ធតែស្រីស្អាតៗ…(មានរូបភាព)

នៅសល់តែ​ប៉ុន្មាន​ថ្ងៃខាងមុខទៀតទេ​ ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ បានឈាន​ជិតចូលមកដល់ហេីយ​ ដែលនឹងប្រារព្ធឡេីង​មានរយៈពេល​ ៣ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី១៤​ ដល់១៦​ ខែមេសា​ ដោយមានការចូលរួម​លេង​កម្សាន្ដ​ពី​បងប្អូន​ខ្មែរ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​មានថ្ងៃ​ឈប់​សម្រាកពីការងារជាច្រេីនថ្ងៃ​ផងដែរ​នោះ។

ដោយឡែក​ មុននឹង​ឈានចូល​ដល់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ​ ក៏មាន​កម្មវីធី​កម្សាន្ដ​ដ៏ទៃទៀត​ជាច្រើន ត្រូវ​បានប្រជាពលរដ្ឋនៅតាម​តំបន់​ បានធ្វើ​ការ​រៀបចំ​ឡេីងមុន​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដេីម្បី​ចូលរួម​ជួបជុំ និង​លេង​ល្បែង​កម្សាន្ត​បែប​ប្រពៃណី​ ដូចជា​បុណ្យ​ភូមិ​ និង​កម្មវីធី​សង្រ្គាន​ជាដេីម​។

ជាក់ស្តែង​ កាលពីកន្លងទៅនេះ នាថ្ងៃទី៣០ និង៣១ ខែមីនា​ ឆ្នាំ២០១៩ គេសង្កេត​ឃើញមានប្រិយមិត្ត​ ជាពិសេស​មិត្ត​ៗយុវវ័យ​ជាច្រើនកុះករ បាននាំគ្នាចូលរួម​ក្នុង​កម្មវិធី​សង្រ្គាន​ជុំមិត្ត ដែលបានរៀបចំធ្វើឡើងនៅ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោម​ប្រធាន​បទ “យុវជន និង​វប្បធម៌”​។

អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ V-Media Studio បាន​ធ្វើការ​បង្ហោះ​នូវ​ទិដ្ឋភាព​ក្នុង​កម្មវិធី​សង្រ្គាន​ទាំង​មូល​ ដោយមាន​រូប​ភាព​ស្រស់​ស្អាត​ជាច្រើន​ ដែលជាការចួលរួមពីបងប្អូន​ប្រជាជន​ខ្មែរ​យ៉ាង​សប្បាយរីករាយ​។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​កម្រង​រូប​ភាព​ដូច​តទៅ​។

For More Videos Amazing