ឈាមស្រែកស្បែកហៅ! ឃាតករដែលបានសម្លាប់ កាត់ក្បាលជីដូន ​​និងចៅស្រី​យកក្បាលទៅបាត់នោះ ពេលចាប់បានហើយ ហើយមូលហេតុដែលសម្លាប់នោះគឺដោយសារតែ….

នៅមុននេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​នគរបាល​ ព្រហ្មទណ្ឌ​ ខេត្ត​កំពង់ចាម​ បាន​ធ្វើការ​បញ្ជាក់​ឲ្យដឹងថា​៖​ «ករណីឃាតកម្ម កាត់ក្បាល យាយ និងចៅ ត្រូវបានសមត្ថកិច្ច បង្ក្រាបបានហើយ ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ មេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម១ ដ៍សាហាវ ជនរងគ្រោះ២នាក់ ត្រូវបានឃាតករ កាត់ក្បាល យកទៅបាត់ ឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅ ឈ្មោះ ខេង សាវឿន ភេទស្រី អាយុ០៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
មូលហេតុ មានគំនុំ»។

គួរ​រំលឹក​ដែរ​ថា​ ករណីឃាតកម្មខាងលើ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពីកម្លាំងសមត្ថកិច្ចទទួលបានបណ្តឹងពីក្រុមគ្រួសារ ហើយរុក​រក ទើប​ឃើញ​សាកសព ត្រូវបានឃាតករ សម្លាប់​កាត់​ក្បាល ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម។

For More Videos Amazing