ដល់កពេកហេីយ! ទ្រាំមិនបានតាំងពីគល់ស្ពានមក រកតា៎ផ្លូវម៉ូតូជិះមិនបាន​ បុរសម្នាក់​ ក៏បាន​ចុះ​ពី​លើ​ម៉ូតូ​ ស្ទុះ​ទៅ​រកអ្នកបេីក​ PassApp ដេីម្បី​…(មានវីដេអូ​)

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយសារតែ​បច្ចេកវិទ្យា​កាន់តែទំនើប​ មនុស្ស​កាន់​តែ​មានភាព​ងាយស្រួល​ ជាពិសេស​មធ្យោបាយ​ធ្វើដំណើរ​តាមរយៈ​ម៉ូតូ​កង់បី​ គឺមិនចាំបាច់ស្វែងរក​ ដោយគ្រាន់តែ​ប្រេីប្រាស់​នូវ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ ដេីម្បី​ធ្វើ​ការ​ហៅជាការស្រេច​ ថែមទាំងមានភាព​ឆាប់​រហ័ស​ និង​សន្សំ​សំចៃ​ទៀត​ផង។

ចំពោះ​ភាព​ទំនើប​ និងភាព​ងាយស្រួល​ ក៏មាន​បញ្ហា​មួយ​ចំនួន​ បានកំពុងប្រឈមក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ​ ដោយមានលំហូរចូល​នៃ​កង់បី​ឥណ្ឌា​ជា​ច្រើន​គ្រឿង​ បង្ក​ឲ្យ​មាន​ភាព​កក់​ស្ទះ​ជាខ្លាំង​ ជាពិសេស​ការបេីកបរបំពានគន្លង​ផ្លូវ​ និង​មិនគោរព​ច្បាប់​របស់​បុគ្គល​មួយ​ចំនួន​ បាន​ធ្វើ​ឲ្យ​ចរាចរ​នៅ​តាម​ដង​ផ្លូវ​ មានភាព​រញ៉េរញ៉ៃ​ជាខ្លាំង​ ហេីយថែមទាំង​បង្កឲ្យ​មាន​គ្រោះ​ថ្នាក់​ថែមទៀតផង​។

ដោយឡែក​ ​កាលពី​យប់មិញ​នេះ​ មាន​កង់​បី​ឥណ្ឌា​ជា​ច្រើន​គ្រឿង​ បានបេីកបរឆ្លងកាត់ស្ពាន​ ដោយមានការបេីកមិនគោរព​គន្លងផ្លូវ​ទាល់តែសោះ​ បង្កឲ្យ​ម៉ូតូ​ដែលកំពុងធ្វេីដំណេីរនៅពីក្រោយ​ មិនអាចទៅមុខបាន​ បង្កជាការ​កកស្ទះ​ ដល់​អ្នកប្រើប្រាស់​ផ្លូវ​ដ៏ទៃទៀត​ និងបង្កឲ្យមានកំហឹងដាក់គ្នាផងដែរ។

ជាក់ស្តែង​ បុរសម្នាក់​ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​Thinal Chan​ បានបង្ហោះជាវីដេអូ​ អមជាមួយ​ការរៀបរាប់​ផងដែរ​ថា៖​ «Say something about this Video ទ្រាំមិនបានតាំងពីគល់ស្ពានមក រកតា៎ផ្លូវម៉ូតូជិះមិនបានទៅមិនរួចនៅតែប្រឹងត្បុល»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម