កក្រើក​ស្រុកចិន! ជនអនាថា​ម្នាក់​ បានធ្វេីឲ្យ​មហាជន​ជាច្រើន​ នាំគ្នាចោមរោម​ស្កាត់​មកជួប​ ដោយសារតែ…(មានវីដេអូ​)

ពាក្យ​ថា​ជន​អនាថា​ គឺជា​បុគ្គល​ម្នាក់​ ដែលរស់នៅ​គ្មាន​ផ្ទះ​សម្បែង​ច្បាស់​លាស់​ គ្មាន​គោលដៅ​ និងគ្មាន​សាច់ញាតិ​បងប្អូន​នោះឡេីយ​ អាចនិយាយបានថា​ ជាមនុស្ស​ត្រាច់ចរ​តែម្តង​។ ជាក់ស្តែង​បុរសម្នាក់​ ដែលគាត់ជាជន​អនាថា​នៅក្នុង​ស្រុកចិន​ បានសម្រេច​រស់នៅ​ក្នុង​ភាព​តែលតោល​ និង​ភាព​ស្ងប់ស្ងាត់​ ដោយមិនចង់​ទទួលបាននូវ​ភាព​ល្បីល្បាញ​នោះឡេីយ​។

គួរបញ្ជាក់ដែរថា​ បុរសខាងលេីនេះមានឈ្មោះថា​ Shen គាត់​គឺជា​មនុស្ស​ម្នាក់​ ដែលខុស​ប្លែកពីជន​អនាថា​ដ៏ទៃទៀត​ ដោយសារតែគាត់​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ទូទាំង​ទីក្រុង​សៀងហៃ​ បាន​ប្រៀប​ប្រដូច​រូប​គាត់​ដូចជាអ្នកប្រាជ្ញបុរាណចិនមួយរូបយ៉ាងចឹង​ បន្ទាប់ពីវីដេអូរបស់លោក បានពន្យល់បកស្រាយអក្សរសាស្រ្តបុរាណចិន​យ៉ាង​លំអិត​។

យោងតាមប្រភពច្បាស់ការណ៍មួយ​ បានឱ្យដឹងថា លោក​ Shen ជាមួយ​នឹងការ​ពន្យល់​បកស្រាយ​ លោកក៏បានដកស្រង់ពាក្យសម្តីរបស់បុគ្គល ល្បីៗជាច្រើនរូប​ ដែលរួមមានដូចជា លោកអារីស្តូត, លោកខុងជឺ និងលោក Dante មកពន្យល់បកស្រាយបន្ថែមដល់អ្នកស្តាប់ទៀតផង។

ដោយហេតុ​នេះ​ហើយ​ ជារៀងរាល់ថ្ងៃ​ មានមនុស្ស​ជាច្រើន​ បាននាំគ្នា​ស្កាត់​មករកគាត់ ដេីម្បី​ធ្វើ​ការ​ស្វែង​យល់​ និងចង់​ដឹងពីគាត់​ឲ្យ​បានច្បាស់​ ជាពិសេស​លោក​ Shen ត្រូវ​បាន​មហា​ជន​ ដាក់​រហស្សនាម​ឲ្យ​ថា​ “កំពូល​អ្នក​សុំទាន​ ឬលោកគ្រូ​ Shen”។ យ៉ាងណាមិញ ភាពល្បីល្បាញរបស់លោក Shen មិនបានធ្វើឲ្យ​លោកមានភាពរីករាយនោះទេ ដោយលោកបាន​និយាយថា៖​

«​ ខ្ញុំត្រូវបានវាសនា​ ចារមកថា​ ជាអ្នករើសសំរាម។ ខ្ញុំមិនចង់ល្បីឈ្មោះអីទេ ខ្ញុំគ្រាន់តែចង់រស់នៅ​ ក្នុងជីវិតដោយស្ងប់ស្ងាត់។ ខ្ញុំចាស់ហើយ ហើយខ្ញុំដឹងពីជោគវាសនារបស់ខ្ញុំ។ អ្វីដែលសំខាន់ទៀតនោះគឺថា ជីវិតមានឡើងមានចុះ។ អស់រយៈពេលជាច្រើនឆ្នាំ​ មកហើយ ខ្ញុំនៅតែរក្សាគោលចំហរ​ ជាមនុស្សម្នាក់​ រស់នៅក្នុងភាពស្ងប់ស្ងាត់។

លោកបាន​បន្ថែម​ទៀត​ថា​ ខ្ញុំហត់ទាំងកាយ ទាំងចិត្ត ហើយខ្ញុំសុំទៅកន្លែងស្ងប់ស្ងាត់មួយរយៈសិន។ អរគុណ!»។ គួរបញ្ជាក់ដែរថា​ លោក​ Shen បានធ្វេីការ​បដិសេធ​រាល់ជំនួយផ្សេងៗចំពោះរូបលោក​ ដោយលោកគ្រាន់តែចង់ចំណាយពេលរបស់ខ្លួន​ ដេីររេីសអេតចាយ​ និង​ទិញ​សៀវភៅ​ ដេីម្បី​ទទួលបានការយល់ដឹងបន្ថែមតែ​ប៉ុណ្ណោះ​។

សូមទស្សនាវីដេអូខាងក្រោម