ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញ គ្រាប់បែកបង្កៃ​ ដែលគេដាក់នៅម្តុំ​ព្រះ​អង្គ​ចេក​អង្គ​ចម ដល់ពេលសមត្ថកិច្ចជំនាញចុះទៅពិនិត្យមើល ទើបដឹងថា…..

នាព្រឹកមិញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ មានហេតុការណ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅឯខេត្ដ សៀមរាប បង្កធ្វើឲ្យមហាជនមានការភ័យខ្លាច ដោយមន្ត្រីជាន់ខ្ពស់ នៃ ស្នងការដ្ឋាន ខេត្តសៀមរាបបានប្រាប់ឲ្យដឹងថា៖”មានសេចក្តីរាយការណ៍មួយ មកកាន់សមត្ថកិច្ច ដោយមានជនអានាមិកដាក់បង្កៃ គ្រាប់បែកមួយ នៅម្តុំព្រះអង្គចេក អង្គចម មុខព្រះរាជតំណាក់ ខេត្តសៀមរាប។”

ក្រោយពីទទួលបានដំណឹងនេះមក មន្រ្ដីជំនាញខាងដោះ គ្រាប់បែក បានចុះទៅមើលនិងរំដោះបានជាស្ថាពរ តែអ្វីដែលធ្វើឲ្យយើងទាំងអស់គ្នាអស់សំណើចទៅបើវិញនោះគឺ មិនមែនជាគ្រាប់បែក កែច្នៃនោះឡើយ ដែលវាគ្រាន់តែជាសំបកកំប៉ុង ច្នៃមានតខ្សែ ស្រដៀងនឹង គ្រាប់បែកឆ្លង តាមការពិនិត្យ យ៉ាងច្បាស់លាស់ ទៅឃើញថា គឺជាប្រដាប់ បំពងសម្លេង (MP3) ដែលគេបោះចោលនៅ ក្រោមបង់ ថ្ម កន្លែងអង្គុយលេង។

ដូច្នេះដើម្បីជ្រាបជាព័ត៍មាន សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ តាមបណ្ដាលព័ត៍មាន ដែលបានបង្ហោះនាពេលកន្លង នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។ ជាមួយគ្នានេះដែរ ស្នងការដ្ឋានខេត្តសៀមរាបបានបន្ថែមឱ្យមហាជនជ្រាបថា៖”ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលខិតជិតឈានមកដល់ នៅពេលឆាប់ៗខាងមុខនេះ

អាជ្ញាធរខេត្តសៀមរាប និងកងកម្លាំងប្រដាប់អាវុធ គ្រប់ ប្រភេទបានត្រៀមខ្លួន និងផែនការរួចជាស្រេចដើម្បី ការពារសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែល មក កម្សាន្តនៅសង្ក្រាន្តសៀមរាប។”

For More Videos Amazing