អបអរសាទរ! កំពូលសំឡេងក្មេងប្រុស ធឿន បូរី ត្រូវបានចុះកុងត្រាផ្តាច់មុខ ជាមួយនឹងផលិតកម្មឧកញ៉ាឡេងណាវ៉ាត់ រយះពេល…..

ក្មេងប្រុស ធឿន បូរី កាលពី២ឆ្នាំមុន ពិតជាល្បីល្បាញខ្លាំងណាស់ នៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយសារតែសម្លេងរបស់ប្អូន បានធ្វើអោយអ្នកលេងហ្វេសបុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើអោយស្ថានីយ៍ទូរទស្សន៍ជាច្រើន បានអញ្ចើញប្អូនឡើងច្រៀង នៅលើឆាក ទៀតផង ដោយកាលណោះ កេរ្តិ៍ឈ្មោះរបស់ប្អូន មិនមិនចាញ់ ពេជ្រ ថៃ ប៉ុន្មាននោះទេ។

ដោយឡែកផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គឺទើបតែដាក់អោយដំណើរការជាផ្លូវការ ខណះពេលដែលលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកផលិតកម្មនេះយូរមកហើយ ក៍ប៉ុន្តែគ្រាន់តែបើក លេងៗ គ្រាន់តែកំសាន្តអារម្មណ៍មួយពេលៗតែប៉ុណ្ណោះ តែមកដល់ពេលនេះផលិតកម្មលោកឧកញ៉ា គឺត្រូវបានបើកជាផ្លូវការហើយ។

នៅពេលដែលផលិត្តកម្មលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានដំណើរការជាផ្លូវការ យើងក៍ឃើញមានតារាជាច្រើនឌួង បានមកចូលច្រៀងក្នុងផលិកម្មរបស់លោកឧកញ៉ា ដោយមានដូចជា លោកចាន់ សម័យ, រ័ត្ន រចនា, និងតារាជាច្រើនរូបទៀត។ តែអ្វីដែលគួរអោយចាប់អារម្មណ៍ យ៉ាងខ្លាំងនោះគឺ ក្មេងប្រុស ធឿន បូរី ចុះកុងត្រាផ្តាច់មុខជាមួយនឹងផលិតកម្មឧកញ៉ាឡេងណាវ៉ាត់10ឆ្នាំ។

ដោយនេះគឺយោងតាមគណនីហ្វេសបុក របស់លោក ហេង ឡុង ដែលបានបង្ហោះថា «កំពូលសំឡេងក្មេងប្រុស ធឿន បូរី ចុះកុងត្រាផ្តាច់មុខជាមួយនឹងផលិតកម្មឧកញ៉ាឡេងណាវ៉ាត់10ឆ្នាំ ប៉ុន្តែតារាចម្រៀងមិនសូវល្បីឈ្មោះ ឡេង ណាវ៉ាត់ត្រា នឹងចុះកុងត្រាច្រៀងឱ្យផលិតកម្ម ហេង ឡុង 20ឆ្នាំ។ បើអញ្ចឹងក្មួយប្រុសធឿនបូរី ក៏អាចច្រៀងឲ្យផលិតកម្មខ្ញុំបានដែរ សង្ឃឹមថាឧកញ៉ាម្ចាស់ផលិតកម្មនឹងអនុញ្ញាត សូមជួយចែករំលែកឲ្យគាត់បានឃើញផង»៕

For More Videos Amazing