សូមជួយស៊ែរបន្តផង! មានអ្នកណាស្គាល់ពូម្នាក់នេះទេ គាត់បានដួលម៉ូតូនៅលើស្ពានជ្រោយចង្វារ១ ដោយគាត់ពេលនេះកំពុងតែវង្វេង….

កាលពីព្រឹកមិញនេះ ស្ពានជ្រោយចង្វារទី១ ត្រូវបានដាក់អោយដំណើរការប្រើប្រាស់វិញ ក្រោមអធិបតីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពីបិទមិនអោយធ្វើចរាចរណ៏អស់មួយរយៈ ព្រោះដោយសារជួសជុល ដោយប្រទេសជប៉ុនជាអ្នកផ្ដល់ជំនួយក្នុងការជួសជុលនេះ។

ដោយឡែកក្រោយពីបើក ដំណើរការឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានជ្រោយចង្វារទី១នេះមក ស្រាប់តែមានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងនៅលើស្ពាននេះយ៉ាងច្រើន ដែលមូលហេតុត្រូវបានគេប្រាប់ឱ្យដឹងថា៖”មូលហេតុនៃការដួលនៅលើស្ពានជ្រោយចង្វារទី១ របាយការណ៍ទី១៖ តាមការរាយការណ៍ពីប៉ូលីសថា រហូតដល់

ល្ងាចនេះ មានម៉ូតូជាង៣០គ្រឿងបាន ដួលនៅស្ពានជ្រោយចង្វារ បណ្តាលមកពី (១) វ៉ាជែងគន្លងម៉ូតូ (២) ការជិះប្តូរគន្លងម៉ូតូទៅគន្លងរថយន្ត និងប្តូរពីគន្លងរថយន្តទៅគន្លងម៉ូតូ ដែលគន្លងទាំង២មានកម្រាលខណ្ឌខ្ពស់ទាបគ្នា។ អាជ្ញាធរបានដាក់ប៉ូលីសចរាចរណែនាំខាងមុខស្ពាន និងផ្សព្វផ្សាយគន្លងតាម ហ្វេសប៊ុក ដើម្បីអោយប្រជាពលរដ្ឋគោរពតាមគន្លងបែងចែក និងប្រុងប្រយ័ត្ន។

របាយការណ៍ទី២៖ តាមរយៈការចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារទី១) របស់ក្រុមការងារនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ២:៥០នាទីរសៀលរួចមក ក្រុមការងារបានពិនិត្យឃើញថា៖

មូលហេតុដែលបង្កឱ្យបងប្អូនប្រជាពលរដ្ឋជួបគ្រោះថ្នាក់ចរាចរណ៍នាពេលថ្មីៗនេះ គឺ (១) បណ្តាលមកពីការមិនគោរពគន្លងផ្លូវដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងបានផ្លាស់ប្តូរគន្លងនៅត្រង់កន្លែងហាមឃាត់ (កន្លែងដែលមានគំនូសសញ្ញាបង្ហូតពណ៌ស ជាប់តាមបណ្តោយផ្លូវ)។ (២) ម្យ៉ាងវិញទៀត ដោយសារគន្លងសម្រាប់ទោចក្រយានយន្តមានកម្ពស់ ខ្ពស់ជាងគន្លងរបស់រថយន្ត ជាហេតុធ្វើឱ្យការផ្លាស់ប្តូរគន្លងនៅត្រង់ កន្លែងហាមឃាត់ គឺងាយប្រឈមនឹងគ្រោះថ្នាក់។

ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ សូមប្រើប្រាស់គន្លងដែលតម្រូវសម្រាប់យានជំនិះរបស់ខ្លួន និងមិនត្រូវផ្លាស់ប្តូរគន្លងរបស់ខ្លួននៅត្រង់គំនូសសញ្ញាបង្ហូតជាប់ពណ៌សនៅតាមបណ្តោយទ្រូងផ្លូវឡើយ។

របាយការណ៍ទី៣៖សូមគោរពជំរាបថា ស្ពានជ្រោយចង្វារទី១ដែលជួសជុលឡើងវិញ នេះមិនមានកែខុសពីទំរង់ដើមទេ គឺអ្វីដែលមានក្នុងគំនូសប្លង់តាំងពីឆ្នាំ១៩៦៣មកគឺនៅដដែល ការបែងចែកគន្លង ផ្លូវឡាន ផ្លូវម៉ូតូ និងផ្លូវដើរ គឺនៅដដែលហើយប្រជាជន បានប្រើប្រាស់តាំងពីស្ពាននេះសង់ហើយ១៩៦៤ មកម្លេះ ចូលមកដល់សមយ័សង្រាមស្ពានបានដាច់ដល់ឆ្នាំ១៩៩៣-១៩៩៤ ស្ពាននេះតភ្ជាប់ឡើងវិញក៏ស្ថិតនៅក្នុងទំរង់ដើមមិនកែប្រែទេ ប្រជាជនបានប្រើប្រាស់មក រហូតដល់ស្ពានត្រូវបិតដើម្បីជួសជុលចាប់ពី ខែ១០ ឆ្នាំ២០១៧។

ប្រជាជនពិតជាបានស្គាល់ស្ពាននេះច្បាស់ណាស់បើគិតពីការប្រើប្រាស់អស់រយះពេលជិត៦០ឆ្នាំហើយមិនមានកែប្រែទំរង់ដើមទេ ពេលនេះទៀតគំនូសនិងផ្លាកសញ្ញាបែងចែកគន្លងរិទ្ធតែច្បាស់ជាងមុនទៅទៀត រឿងអ្នកប្រើប្រាស់មិនអនុវត្តន៍តាមច្បាប់ជារឿងផ្សេង ជំនាញនិងបច្ចេកទេសអាចបកស្រាយបានត្រឹមប៉ុណ្ណេះ។” ក្នុងនោះផងដែរ ពូម្នាក់ដែលបានដួល កាលពីល្ងាចមិញនេះ នៅលើជ្រោយចង្វារទី១ កំពុងតែវង្វេង នៅឡើងមិនទាន់មានបងប្អូនមកមើលនៅឡើយទេ។

For More Videos Amazing