ក្នុងនាមខ្ញុំជាម្ចាស់ផ្ទះ ខ្ញុំពិតជាខ្មាស់គេខ្លាំងណាស! អ្នកជិះនៅលើម៉ូតូកង់បី បានបោះសំបកកំប៉ុងនៅលើផ្លូវ ធ្វើអោយជនបរទេសដែលនៅជិតនោះ ក៍បានឈប់ម៉ូតូចុះទៅរើស ព្រោះតែ…..(មានវីដេអូ)

បញ្ហាសំរាម​ នៅតែជាបញ្ហាដ៏ចំបងមួយ​ ដែល​មនុស្សមួយចំនួន​ នៅតែមិនមានការយល់ដឹង​ ដោយនៅតែបោះចោលសំរាម​នៅតាមទី​សាធារណៈ​ ដោយគ្មាន​ការខ្មាសអៀន​ ដែលនេះអាចបង្កឲ្យ​បរិស្ថា​ គ្មាន​សណ្តាប់​ធ្នាប់​ និង​មិនទទួលបាន​នូវ​សោភ័ណភាព​ល្អ​ ក្នុង​ទីក្រុង​ ឬទី​ប្រជុំជន​ ក៏ដូចជា​បង្កឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​ជាដេីម​នោះ​ ។

ដោយឡែក​ វីដេអូ​មួយ​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​មានការចាប់​អារម្មណ៍​ជាខ្លាំង​ និងបាន​ធ្វើ​ការ​ស៊ែរចែករំលែកយ៉ាងច្រេីនក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ អ្វីដែល​ហួសចិត្ត​ និងនិយាយលែងចេញនោះ​ មានអ្នក​ជិះម៉ូតូ​កង់បីម្នាក់​ បានបោះសំបក​កំប៉ុង​ចោលនៅលេីសួនច្បារ​ពុះចែកផ្លូវ

ស្រាប់តែ​មានជន​បរទេស​មួយរូប​ ដែលកំពុងតែ​ជិះម៉ូតូឈប់​ភ្លេីង​ស្តុបនៅក្បែរនោះ​ ក៏បានចុះរេីសសំបកកំប៉ុងនោះ​ ដោយរក្សារទុកក្នុងដៃ​ រួចក៏បន្តជិះ​ម៉ូតូ​ទៅមុខទៀត​ ដែលនេះពិតជាទង្វេីដ៏ល្អមួយ​ ធ្វើ​ឲ្យ​អ្នកដែលបោះចោលនោះ​ មានភាពខ្មាស់អៀនជាខ្លាំង​ ។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​វីដេអូ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing