តិចច្រលំថាស្រុកគេចុះ! នេះគឺជាទិដ្ឋភាពដ៍ស្រស់ស្អាត នៃការជិះឆ្លងស្ពានជ្រោយចង្វារទី១ ដោយមើលទៅដូចនៅស្រុកគេចឹង….(មានវីដេអូ)

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)​ ត្រូវ​បាន​ដាក់ឲ្យ​ប្រេីប្រាស់​វិញហេីយ​ ក្រោម​អធិបតី​ភាព​ យ៉ាង​ខ្ពង់ខ្ពស់​​អញ្ជើញ​កាត់ខ្សែបូពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។

គួររំលឹកផងដែរថា​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)​ ត្រូវ​បានជួសជុលសារជាថ្មី​ ចាប់​តាំងតែពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧​ ដេីម្បី​កែលំអរសោភ័ណភាព និងសុវត្ថិភាពអ្នក​ធ្វេីដំណេីរ​ឆ្លង​កាត់​ ដោយចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

ជាមួយគ្នា​នេះដែរ​ តាមរយៈ​គណនី​ហ្វេសបុក​របស់ពិធីករ​ជេីងចាស់​ដ៏មានឈ្មោះល្បី​ ឌួង​ ហ្សូរីដា​ បានបង្ហោះជាវីដេអូ​ បង្ហាញ​ពីទិដ្ឋភាព​ធ្វេីដំណេីរ​លេី​ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)​ ក្នុង​ថ្ងៃចាប់ផ្តេីម​សម្ភោធ​ដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​ អមជាមួយ​សាររៀបរាប់យ៉ាង​ដូច្នេះ​ថា​៖​

«ស្ពានជ្រោយចង្វារទី១ ត្រូវបានប្រកាសដាក់អោយដំណើរការឡើងវិញហើយក្រោមអអិបតីភាពសម្ដេចតេជោ​ ហ៊ុន សែន នាព្រឹកម៉េញ។ ប៉ុណ្ណេះ​លែងបារម្ភរឿងជិះទៅមកៗ​ ស្ទះចរាចរណ៍ទៀតហេីយ»។ ដេីម្បី​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​ រីករាយ​ទស្សនា​វីដេអូខាងក្រោមនេះ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing