ញាក់សាច់! មិននឹកស្មានថា ក្នុងថ្ងៃខួបកំណើតអ្នកស្រី ម៉ម សុម៉ាលី តារា ហូលីវូដ AnnaLynne McCord សុខចិត្តខាតការងារជិះយន្តហោះជិត ៣០ ម៉ោងដេីម្បី មក surprise ខួប អ្នកស្រី បែបនេះសោះ….(មានរូបភាព)

អ្នកស្រី​ ម៉ម​ សុម៉ាលី​ ដែលអ្នក​ស្រី​គឺជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនិតិសម្បទា អាហ្វេស៊ីបកម្ពុជា​ ដែល​មជ្ឈមណ្ឌល​មួយនេះ​ បានជួយសង្រ្គោះ​ ដល់​កុមារីរងគ្រោះជាច្រេីនរូប​ ដែលទទួលរង​ នូវការ​រំលោភ​បំពានផ្លូវភេទ​ ពីសំណាក់​ ជន​ល្មោភកាម​​ ​​ឪពុក​បង្កើត​ ឪពុក​មា​ និង​ជីតាជាដេីមផងនោះ​ ។

អ្នកស្រី​ ម៉ម​ សុម៉ាលី​ ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ខ្មែរ​ជាច្រើន​ មានការ​កោតសរសើរ​ និង​គោរព​ស្រលាញ់​ជាខ្លាំង​ ដែលអ្នកស្រីតែងតែផ្តល់នូវ​ក្តីស្រលាញ់​របស់ខ្លួន​ចេញពីចិត្ត​ ចេញពី​បេះដូង​ ទៅកាន់មនុស្សគ្រប់រូប​ ជាពិសេស​ក្មេង​ ដែលកំពុងតែ​ទទួល​រងនូវ​ក្តី​ឈឺចាប់​ ពីការ​រំលោភ​បំពានផងនោះ។

ក្តី​ស្រលាញ់​នេះហេីយ​ ទេីបអ្នកស្រី​ ម៉ម​ សុម៉ាលី​ ទទួលបាននូវ​ការរាប់​អាន​ ក៏ដូចជា​ក្តីស្រលាញ់​ពីមនុស្ស​ជុំវិញ​ខ្លួន​ ធ្វើ​ឲ្យ​អ្នកស្រី​ មានក្តី​រំភើប​ជាខ្លាំង​។ ជាក់ស្តែង​ ក្នុង​ថ្ងៃខួបកំណេីតរបស់អ្នកស្រី​ បានមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដោយអ្នកស្រី​បានរៀប​រាប់​ថា​៖​ «រកបានទេ​ មនុស្សល្អ​ ដែលស្រលាញ់យេីង​

គ្មានលក្ខ័ណនោះ គាត់ជាតារា ហូលីវូដ AnnaLynne McCord ជាមួយមិត្តប្រុស សុខចិត្តខាតការងារ​ ជិះយន្តហោះជិត ៣០ ម៉ោង​ ដេីម្បីខ្ញុំ មក surprise ខួបខ្ញុំ គាត់ថាខ្ញុំមានតំលៃ សំរាប់គាត់ណាស់ អរគុណ តាមពិតទៅ ខ្ញុំគ្រាន់តែជាខ្ញុំ ចូលចិត្តធ្វេីអ្វីតាមក្តីស្រមៃ ជួយមនុស្សដែលត្រូវគេរេីសអេីង»។