ទីក្រុង​ប៉ាតាយ៉ា នៃប្រទេសថៃ គ្រាន់តែ ២ម៉ោងសោះ ត្រូវបានទឹកជន់លិច ជាខ្លាំង ដោយសារតែ….(មានរូបភាព)

ប្រទេស​ថៃ​ ក្នុង​ទីក្រុង​ប៉ាតាយ៉ា​ ត្រូវបាន​ទទួល​រងនូវទឹកភ្លៀង​ បង្កឲ្យ​មានទឹកជន់លិចជាខ្លាំង​ ខណៈពេលដែល​មានមេឃ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រយៈពេល​ជាង ២ម៉ោង​ បានចាប់ផ្ដើមធ្លាក់ពីម៉ោង​ ១១ព្រឹកនាថ្ងៃទី២​ ខែមេសា ឆ្នាំ​២០១៩​នេះ ដែលនេះបេីយោងតាម​សារព័ត៌មាន​ថៃ​ បានធ្វើ​ការចុះផ្សាយ​។

ក្រោយ​ពី​មេឃភ្លៀង​បានមានការ​បោកបក់យ៉ាងខ្លាំងរួចមក​ បានបណ្តាល​ឲ្យ​មានទឹកភ្លៀងជន់លិច​ នៅលើដងផ្លូវ ក្នុងទីក្រុងប៉ាតាយ៉ា​ ប្រទេសថៃ មាន​កម្ពស់​ទឹកពី​ ៣០សង់ទីម៉ែត្រ ដល់មួយម៉ែត្រ​ ធ្វើ​ឲ្យ​ប្រជាជន​ទទួលរងនូវ​ផងលំបាក​ជាខ្លាំង​ ក្នុង​ការ​ធ្វេីដំណេីរ​ និង​បង្កឲ្យ​មាន​ភាព​ប៉ះពាល់ដល់​អាជីវកម្ម​ផងនោះ។

គួរបញ្ចាក់ដែរថា​ ប្រទេស​ថៃ​ ត្រូវ​បាន​គេចាត់ទុកថា​ ជាប្រទេសមួយក្នុងចំណោម​អាសុី​ ដែលមាន​ការ​អភិវឌ្ឍ​ និង​កំនេីន​សេដ្ឋកិច្ច​ខ្ពស់​ ជាពិសេស​ប្រទេសនេះ​ ក៏ត្រូវបាន​ពិភពលោក​ទទួល​ស្គាល់​ថា​ ជាប្រទេសដែលរកចំណូលបានយ៉ាងច្រេីន​ពី​ភ្ញៀវ​ទេសចរ​ ដែលមក​ដេីរលេងកម្សាន្តផងនោះ។