ទីបំផុតបទចម្រៀង «BAB» របស់កញ្ញាទេព បូព្រឹក្ស បានចេញ MV ហើយ ពិតជាកំប្លែង និងចង់រាំខ្លាំងណាស់ (មានវីដេអូ)

តារាចម្រៀងស្រី សាច់ស រូបស្រស់ ញញឹមស្អាត មុខមានមុនស្នេហ៏ សព្វថ្ងៃគឺជាតារាចម្រៀង ប្រចាំ ផលិតកម្ម រស្មី ហង្សមាស នឹងត្រូវជាគូស្នេហ៏ជាមួយនឹងតារាចម្រៀងដូចគ្នាមានកំពស់ខ្ពស់ស្រលះ លោក ងួន ចាន់ដេវីត ហៅ G-Devith នោះគឺ កញ្ញា ទេព បូព្រឹក ដោយតារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះ រូបនេះកាលពីឆ្នាំចាស់ ទើបជួប រឿងមិនល្អមួយចំនួន នាពេលកន្លងមកនេះ។

ទទឹងនឹងពេលនេះផងដែរ កញ្ញា ទេព បូ ព្រឹក បានកំពុងតែធ្វើអោយ មហាជនគ្រប់គ្នា ព្រមទាំងអ្នកគាំទ្ររបស់នាង មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី តារាចម្រៀងស្រី ស្រស់ស្អាត កំពុងទទួលបានប្រជាប្រិយភាពរូបនេះ បានបញ្ចេញ បទចម្រៀងមួយបទ ដោយសាច់ភ្លេង ធ្វើអោយអង្រួនចិត្ដអ្នកស្ដាប់ ចង់រាំតាមតែម្ដង បទចម្រៀងនោះមានចំណងជើង “ចាំមើលB.A.B។

ដោយឡែកមុននេះបន្ដិច យោងតាមរយៈ គេហទំព័រ ហ្វេសប៊ុកផេក របស់ផលិតកម្មរស្មី ហង្សមាស បានបញ្ចេញMV បទចម្រៀងដ៏មានប្រជាប្រិយភាពរបស់កញ្ញា ទេព បូព្រឹក្ស ដែលផលិតកម្មរស្មី ហង្សមាស បានប្រាប់ឱ្យដឹងថា៖”ចាំមើល BAB! ចាំមើល BAB! តោះមើល Full MV បទ BAB!OFFICIAL MV : BAB ច្រៀងដោយ៖ ទេព បូព្រឹក្ស និពន្ធ​ទំនុក​ច្រៀង​៖ William និពន្ធបទ​ភ្លេង៖ William ដឹកនាំសម្ដែង៖ ទេព បូព្រឹក្ស – LIBRA94 ថតដោយ៖ LIBRA94 រៀបចំការផលិត៖ LIBRA94 កាត់ត៖ LIBRA94”៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing