ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ ខ្ញុំស្ដាយ​ ខ្ញុំគោរពគាត់​ដោយស្មោះ​ មិននឹកស្មានថា ហេង​ ឡុង​ ដល់ម្លឹង គ្រាន់តែចង់បើកផលិតកម្ម…

ដូចដែរប្រិយ​មិត្ត​ និង​មហាជន​បានស្គាល់​ច្បាស់​រួច​មក​ហេីយ​ លោក​ ហេង​ ឡុង​ ដែលលោក​គឺជា​គូស្នេហ៍​របស់​អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ក្រោយ​ពី​បាន​កាន់ដៃគ្នាហេីយនោះ​ អ្នក​ទាំងពីរ​ តែងតែមាន​វត្តមាន​មិនដាច់នោះឡេីយ​ ទាំងក្នុង​វិថី​សិល្បៈ​ និង​បណ្តាល​កម្មវិធី​ផ្សេងៗ​ជាច្រើន​។

អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ លោក​ ហេង​ ឡុង​ និង​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ បានចាប់ដៃគ្នា​ បង្កើត​នូវ​ស្នាដៃ​រួមគ្នាជាច្រេីន​ ដូចជា​ផលិតកម្ម​ខ្សែ​ភាពយន្ត​ ដែល​ទទួល​បាន​នូវ​ការគាំទ្រ​ជាខ្លាំង​ ហេីយ​ថ្មីៗនេះ​ លោកក៏បាន​បង្កេីត​ជាសំណង់​ផ្ទះ​ល្វែង​ជាច្រេីន​ក្នុង​ទីរួមខេត្ត​ព្រៃវែង​ ទុកសម្រាប់លក់ទៀតផង។

ដោយឡែក​ កាលពី​ពេលថ្មីៗនេះ​ យោងតាមរយៈ​គណនី​ហ្វេសបុក​ផេករបស់​លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ «តើបងប្អូនគាំទ្រទេ បើសមាគមសិល្បៈករខ្មែរ និង លោក សួន ពិសិដ្ឋ ដែលជាអ្នកនិពន្ធដ៏ល្បីមួយរូប បើកផលិតកម្មចម្រៀងរួមគ្នា?»

ក្រោយ​ពី​មាន​ការ​លេីកឡេីង​បែបនេះ​រួចមក​ ស្រាប់​តែ​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​លេីកឡេីង​ថា​៖​ «ខ្ញុំស្ដាយខ្ញុំគោរពគាត់​ដោយស្មោះ​ មិននឹកស្មានថា Heng Loong ដល់ ម្លឹង គ្រាន់តែចង់បើកផលិតកម្ម ខ្ញុំបបួលញាំមីហិល មិនមក ខ្លាចខ្ញុំសុំច្រៀង មនុស្ស ពិតជាមិនអាចវាស់ជំរៅចិត្តបានមែន សាហាវ»។