បុរសជាអ្នក​នេសាទ​ម្នាក់​ មានការ​ងឿងឆ្ងល់​ជាខ្លាំង​ ពេល​ដែល​ចាប់បាន​សត្វ​ចម្លែក​មួយ​ក្បាល​ មេីលទៅត្រី​ក៏មិនដូច​ ពស់ក៏មិនដូច ពេលដឹងកាពិតក៏យកទៅប្រលែងភ្លាម ព្រោះ…

នៅក្នុង​ពិភពលោក​យេីង​នេះ​ មានសត្វច្រេីនប្រភេទណាស់​ ដែលមនុស្សមិនអាចស្គាល់អស់នោះទេ​ ចំណែកឯ​សត្វ​មួយប្រភេទ​ទៀត​ ចាប់ផ្តើម​លែងមានអ្នកស្គាល់​ ដោយសារតែ​កត្តា​ជិត​ផុតពូជ​ ក្រោយ​ពី​មាន​អ្នក​ប្រមាញ់​ និង​ជនល្មើស​មួយចំនួន​ បានធ្វេីការបរបាញ់​ និងកាប់សម្លាប់គ្នា​តាមរូបភាពជាច្រេីន​ ដេីម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​។

ដោយឡែក​ បុរសជាអ្នក​នេសាទ​ម្នាក់​ រស់នៅក្នុងក្រុងម៉នចៀងស៊ី ប្រទេសចិន​ តែងតែចេញទៅ​នេសាទ​ត្រី​នៅ​ទន្លេ​មួយកន្លែងជារៀងរាល់ថ្ងៃ​ លុះថ្ងៃមួយ​ស្រាប់​តែ​ប្រទះឃេីញ​សត្វ​ចម្លែក​មួយ​ក្បាល​ មេីលទៅត្រី​ក៏មិនដូច​ ពស់ក៏មិនដូច​ ទេីប​ក៏បានចាប់យកមកអោយអ្នកភូមិជួយមេីល​ ក្រែងលបានស្គាល់។

គួរបញ្ជាក់ដែរថា​ ចំពោះសត្វ​ចម្លែក​មួយ​ក្បាល​ខាងលេីនេះ​ វាមានស្រកាពីក្បាលដល់កន្ទុយ មានច្រមុះស្រួច​ និងមានជើងចំនួនបួន​ ។ នៅពេលដែលមកដល់ផ្ទះ​ បុរស​អ្នក​នេសាទ​រូបនេះ​ ក៏បាន​ប្រញាប់​ប្រញាល់​ ទៅហៅអ្នក​ភូមិ​ឲ្យ​មកជួយមេីល​ ប៉ុន្តែ​មិនមាន​អ្នកណាស្គាល់សត្វចម្លែកនេះនោះទេ​ ។

ក្រោយមក​ ស្រាប់តែមានបុរសម្នាក់ ក៏បានដើរមកប្រាប់ថា នេះគឺជាសត្វពង្រូល ដោយបានបន្តទៀតថា នេះជាសត្វដែលកម្របំផុត នឹងកំពុងតែជិតផុតពូជទៀតផង បុរសអ្នកនេសាទលឺបែបនេះ​ ក៏បានសម្រេចយកសត្វនេះ​ ទៅប្រលែងវិញ​ ដើម្បីអោយវាមានកូនចៅបន្តទៀត​ ជៀសផុត​ពីការ​ផុតពូជ​។