គួរឲ្យ​សរសើរ​ណាស់​! ឪពុក​ជាប់គុក​ ម្តាយ​ស្លាប់​ចោល​ ក្មេង​ស្រី​ម្នាក់​ ក្លាយ​ជា​កូន​កំព្រា​ ដេីរធ្វេីការ​តាម​ហាងស្រា​ រហូត​ដល់…

មនុស្ស​យេីង​ម្នាក់​ៗ​ មានវាសនា​មិនដូចគ្នានោះទេ​ ហេីយ​ក៏មិនមាន​នរណា​ម្នាក់​ អាច​ដឹងបានឡេីយថា​ ថ្ងៃ​អនាគត​ខាង​មុខ​នឹងមានអ្វី​កេីតឡេីង​ ឬក៏​ទៅជាយ៉ាងណានោះ។ ដោយឡែក​ ក្មេងស្រី​ម្នាក់​ ម្តាយ​របស់​ខ្លូន​បាន​ស្លាប់​ចោល​ ចំណែកឯ​ឪពុក​វិញ​ ដោយសារតែ​ដើរផ្លូវខុសត្រូវជាប់គុកទៀត​ បន្សល់ទុក​កូនស្រី​ម្នាក់​ លំបាក​វេទនា​។

ចំពោះ​រឿង​រ៉ាវ​ទាំង​អស់​នេះ​ រូប​នាង​ត្រូវ​បាន​សង្គមស្អប់ខ្ពើម អ្នកជិតខាងមើលងាយ ចំណែកខ្លួនឯវិញ​គ្មានទីពឹង​ និងទី​ជម្រកនោះទេ​ ធ្វេី​ឲ្យ​រូបនាង​ចង់​គិត​ខ្លី​ និងចង់សម្លាប់​ខ្លួន​ម្តងៗទៅហេីយ​ ដោយសារតែ​ភាព​តូច​ចិត្ត​ និង​ជី​វិតតែលតោល​ មិនដឹងថា​ជាតិ​មុន​សាងអ្វីខុសនោះទេ​ ទេីប​មកដល់ជាតិនេះ​ វេទនា​ដល់​ម្លឹង​។

តែពិតជា​សំណាងណាស់​ មានលោកតា​ និងយាយរបស់នាង​ បានមកទទួលយកទៅចញ្ចឹម​ និងចាំផ្ដល់នូវ​កម្លាំងចិត្តរហូត ពេលនាងធំបន្តិច​ នាងក៏លែងខ្វល់ពីកាបង្អាប់​មើលងាយរបស់នាក់ដ៏ទៃទៀត​ ក្រោយ​មក​នាង​ក៏​ចាប់ផ្ដើម​មានភាព​រឹងមាំ​ ហេីយ​ក៏បាន​រកការងារ​ធ្វេី​ និងខិតខំរកលុយ​សងគុណ​ដល់​លោកតាលោកយាយវិញ។

នាងក៏ខំធ្វើការ ព្រឹកឡើងធ្វើកាលក់ទឹកដោះគោ ល្ងាចបន្តិច​នាងដើរដឹកជញ្ជូនរបស់ នឹងយប់ឡើង​ ធ្វើជាអ្នកចាក់ស្រា តែមិនដែលគិតថា​ ចង់លក់ខ្លួននោះទេ​ បេីទោះបីជា​មានតាតាជាច្រេីន​ចាប់អារម្មណ៍​ចំពោះ​រូបនាង​ និងចង់បាននាង​ធ្វេី​ជាប្រពន្ធ​ចុង​ និងផ្តល់លុយកាក់យ៉ាងច្រេីន​ ​ដេីម្បី​ចិញ្ចឹម​នាង​យ៉ាង​ណា​ក៏ដោយ។

ទីបំផុត​ ដោយសារតែ​ការខិតខំប្រឹង​ប្រែង​ គ្មាន​បុណ្យ​គ្មានទាន​ គ្មាន​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ បូករួមនឹងការ​ចេះសន្សំ​សំចៃ​ មិន​ចាយវាយ​ខ្ជះខ្ជាយ​ ពេលនេះនាងបានក្លាយជាអ្នកលក់ផលិតផលអនឡាញ​ ដ៏ល្បីឈ្មោះបំផុតនៅថៃ ដោយរកចំណូលបានយ៉ាងច្រើន​ មានលុយចាយពេញៗដៃ​ មិនដូចពីមុនឡើយ ។

នារី​ស្រស់​ស្អាត​ ដែលជួបនូវ​រឿង​ជូរចត់​ក្នុង​ជីវិត​​ខាង​លើ​នេះ​ មាន​គណនី​ហ្វេសប៊ុកឈ្មោះថា Nan Ooy ។ នាងព្យាយាមធ្វើបុណ្យ​ នឹងមើលថែយាយតា​ យ៉ាងល្អ នឹងមានជីវិតដែលល្អបំផុត នាងនិយាយថា​ បើកាលមុននោះនាងគិតខ្លី នាងគឺគ្មានថ្ងៃនេះឡើយ នាងក៏បានបន្តទៀតថា​ អគុណបញ្ហានិងឧបស័គ្គ​ ដែលធ្វើអោយ​នាងមានភាពរឹងមាំរហូតដល់ថ្ងៃនេះ។

For More Videos Amazing