មិនគួរឲ្យជឿ​! លក់តែនំចៀននៅតាមផ្លូវ​ ក៏ធ្វេីជាអ្នកមានបានដែរ​ ដោយក្នុង​១ឆ្នាំ​រកចំណូលបាន…

វាមិនមែនជារឿងមួយដែលងាយស្រួលនោះទេ​ ដែលលក់នំបែបរុញរទេះ​ អាចរកចំណូលបានយ៉ាងច្រេីននោះ​ ។ ដោយឡែក​ បេីយេីងក្រឡេក​មកមេីល​នៅប្រទេសចិនវិញ​ ការ​លក់​នំ​ចៀន​មួយ​ប្រភេទ មាន​ឈ្មោះ​ថា Jianbing ដែល​ជា​អាហារ​តាម​ដង​ផ្លូវ (Street food)​ គឺប្រាកដណាស់​ ដែលអាចរកចំណូលបានយ៉ាងច្រេីន។

ពីព្រោះ​នំប្រភេទ​ Jianbing នេះ​ គឺជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតក្នុងប្រទេសចិន​ ដែលវាមាន​គ្រឿង​ផ្សំ​ជាច្រើន​មុខ​លាយ​បញ្ចូល​គ្នា​ ដូចជា៖​ ស៊ុត ស្រូវសាលី ម្សៅ សាច់​ជ្រូក ស្លឹកខ្ទឹម ដំឡូង​ផ្អែម ឬ គ្រឿងផ្សំ​ផ្សេង​ទៀត ហើយ​ញ៉ាំ​ជា​មួយទឹកជ្រលក់​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា។

អ្នក​លក់​ម្នាក់​ ដែលមាន​ឈ្មោះ​ថា Jia Xiuying អាច​រក​ប្រាក់​ចំណូល​បាន​ យ៉ាង​ហោច​ណាស់ចំនួម ១០០,០០០ យ័ន (ប្រហែល ១៥,១៦៥ ដុល្លារ) ក្នុង​មួយ​ខែ ឬ​ច្រើន​ជាង ១៨០,០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ហេីយគាត់ចាប់ផ្តេីមរបរនេះ​ តាំងតែពី​ឆ្នាំ​២០០១មកម្លេះ​ ព្រោះ​វា​ត្រូវ​ការ​ដើមទុន​តិចតួច​បំផុត។